ប៉ូលីសទីក្រុង Brockton បាននិយាយថា ហេតុការណ៍នេះបានកើតឡើងមុនម៉ោង ១២ អធ្រាត្រ ថ្ងៃទី ២៧ ខែមិថុនា (ម៉ោងក្នុងស្រុក) នៅពេលដែលអាជ្ញាធរបានទទួលរបាយការណ៍ជាច្រើនអំពីការបាញ់ប្រហារនៅចំណុចប្រសព្វមួយក្បែរពហុកីឡដ្ឋាន Gillette ជាកន្លែងដែលការប្រកួតរវាងបារាំង និងន័រវែសទើបតែបានកើតឡើង។
ពេលមកដល់កន្លែងកើតហេតុ ប៉ូលីសបានរកឃើញមនុស្សយ៉ាងហោចណាស់ ៤ នាក់រងរបួស ហើយបានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យភ្លាមៗសម្រាប់ការព្យាបាលបន្ទាន់។ អាជ្ញាធរមិនទាន់បានចេញផ្សាយស្ថានភាពសុខភាពរបស់ជនរងគ្រោះ ឬកំណត់ពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ។
ប៉ូលីសក៏បាននិយាយផងដែរថា មិនមានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងទេ ហើយការស៊ើបអង្កេតកំពុងបន្ត។ អាជ្ញាធរកំពុងអំពាវនាវដល់សាក្សី ឬអ្នកដែលមានវីដេអូនៃហេតុការណ៍នេះ ឲ្យផ្តល់ព័ត៌មានដើម្បីជួយដល់ការស៊ើបអង្កេត។ បច្ចុប្បន្ននេះ មិនមានភស្តុតាងណាមួយដែលបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងពហុកីឡដ្ឋាន ឬទាក់ទងដោយផ្ទាល់ទៅនឹងការប្រកួតនោះទេ៕
