នេះជាលើកទីពីរហើយដែលក្រុមតំណាងអាហ្វ្រិកបានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដី បន្ទាប់ពីអវត្តមានរយៈពេល ៥២ ឆ្នាំចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ១៩៧៤។ គ្រាប់ស៊ុតបញ្ចូលទីពីរគ្រាប់ពី Yoane Wissa និងគ្រាប់ស៊ុតបញ្ចូលទីនៅតង់ទីពីរពី Fiston Mayele បានជួយឲ្យសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបំពេញការវាយបកដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានក្លាយជាការភ្ញាក់ផ្អើលមួយនៃការប្រកួត ខណៈដែលពួកគេរួមជាមួយក្រុម Cape Verde បានធានាកៅអីមួយក្នុងវគ្គ ១/១៦ ក្រុមចុងក្រោយ៕
World Cup 2026៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគូសសញ្ញាប្រវត្តិសាស្ត្រជាលើកដំបូង
[VOVWORLD] - សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឡើងទៅវគ្គជម្រុះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីទទួលបានជ័យជម្នះលើអ៊ូសបេគីស្ថានដោយលទ្ធផល ៣-១ កាលពីយប់ថ្ងៃទី ២៧ ខែមិថុនា។
