គណៈប្រតិភូអន្តរវិស័យរបស់វៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh ក្នុងសម័យសន្ទនា (រូបថត៖ VOV) |
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) គឺជាសន្ធិសញ្ញាអន្តរជាតិដ៏សំខាន់បំផុតមួយស្តីពីសិទ្ធិមនុស្ស ដោយមហា សន្និបាតអង្គការសហប្រជាជាតិអមុម័តក្នុងឆ្នាំ ១៩៦៦ ហើយចូលជាធរមាននៅឆ្នាំ ១៩៧៦។
វៀតណាមបានចូលរួមអនុសញ្ញានេះកាលពី៤៣ឆ្នាំមុន (ឆ្នាំ១៩៨២)។ ក្នុង រយៈពេលកន្លងមក វៀតណាមតែងតែយកចិត្តទុកដាក់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្ត និងកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌនៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិក រួមទាំង ICCPR ផងដែរ។
ផ្សព្វផ្សាយសារយ៉ាងខ្ជាប់ខ្ជួនដោយដាក់មនុស្សនៅកណ្តាល
នៅក្នុងកិច្ចសន្ទនានេះ គណៈប្រតិភូវៀតណាមបានបញ្ជូនយ៉ាងច្បាស់នូវសារខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការដាក់ប្រជាជនជាកណ្តាលនៃដំណើរការអភិវឌ្ឍន៍ ដោយចាត់ទុកថា ជាគោលដៅ និងជាកម្លាំងចលកររបស់ប្រទេសជាតិ។ ទោះបីជាមានការលំបាកជាច្រើនក៏ដោយ វៀតណាមតែងតែខិតខំ និងចំណាយធនធានល្អបំផុត ដើម្បីធានាការអនុវត្តសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ក្នុងនោះមានសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដោយអនុលោមតាម ICCPR។
គណៈកម្មាធិការសិទ្ធិមនុស្សទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលវៀតណាមសម្រេចបាន ដូចជា៖ ការផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្នូល ៧/៩ ស្តីពីសិទ្ធិមនុស្ស។ ការកសាង និងសុក្រិតរៀបរបប ដើម្បីការពារការរើសអើង; កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយអំពើហិង្សាក្នុងគ្រួសារ លើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ។ ដើម្បីបញ្ជាក់អំពីកង្វល់របស់គណៈកម្មាធិការ គណៈប្រតិភូវៀតណាមបានផ្តល់ព័ត៌មានពេញលេញ និងទូលំទូលាយទាក់ទងនឹងដំណើរការធានា លើកកម្ពស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចាប់តាំងពីសម័យប្រជុំសន្ទនាឆ្នាំ ២០១៩ មក។ សមាជិកនៃក្រុមការងារអន្តរផ្នែកបានពិភាក្សាយ៉ាងសកម្មអំពីគោលនយោបាយ និងច្បាប់ ចាប់ពីការកសាងស្ថាប័ន កំណែទម្រង់ច្បាប់ កំណែទម្រង់ប្រព័ន្ធតុលាការ រហូតដល់វិធានការធានាសិទ្ធិមនុស្សក្នុងការអនុវត្ត ព្រមទាំងទិសដៅនាពេលខាងមុខ។
ទិដ្ឋភាពនៃសម័យសន្ទនា (រូបថត៖ Anh Thu/VOV1) |
ឆ្លើយតបនឹងសារព័ត៌មានក្រោយសម័យសន្ទនា អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Nguyen Thanh Tinh តំណាងគណៈប្រតិភូវៀតណាមបានអះអាងថា៖ “រាល់សកម្មភាពរបស់បក្ស រដ្ឋ តែងតែយកប្រជាជនជាកណ្តាល និងជាកម្មវត្ថុ។ ជាពិសេស យើងបានលុបចោលកម្រិតអន្តការីនិងកម្រិតស្រុក បង្រួមក្បាលម៉ាស៊ីន ក្រសួង និងសាខា និងរៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិត។ វៀតណាមបានធ្វើវិមជ្ឈការ និងវិសហមជ្ឈការយ៉ាងខ្លាំង ដើម្បីបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង និងជួយឱ្យក្បាលម៉ាស៊ីនរបស់រដ្ឋកាន់តែមានប្រសិទ្ធភាព។ នេះក៏ជាជំហានដែលយើងអនុវត្តអនុសាសន៍របស់គណៈកម្មាធិការដែលវៀតណាមត្រូវពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយគម្លាតរវាងការបង្កើតច្បាប់ និងការអនុវត្តច្បាប់។ បើច្បាប់ល្អ ត្រូវតែអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។ ច្បាប់ចូលមកក្នុងជីវភាព មានន័យថាមនុស្សរីករាយទទួលផលគោលដៅ ឬតម្លៃដែលច្បាប់នាំមក”។
ផែនការសកម្មភាពជាតិនឹងត្រូវបានចេញដើម្បីអនុវត្តអនុសញ្ញា ICCPR ប្រកបដោយប្រសិទ្ធភាព
យោងតាមអនុរដ្ឋមន្ត្រី Nguyen Thanh Tinh អនុសញ្ញា ICCPR មានវិសាលភាពទូលំទូលាយ អត្ថន័យយ៉ាងជ្រាលជ្រៅ ហើយការយល់ដឹង និងការបកស្រាយសិទ្ធិគឺបើកចំហ និងទូលំទូលាយ។ ដូច្នេះហើយ ការអនុវត្តអនុសញ្ញានេះ តែងតែទាមទារការខិតខំប្រឹងប្រែង និងធនធានសំខាន់ៗ។ វៀតណាមក៏ប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការយល់ដឹងមិនស្មើភាពគ្នាអំពីសិទ្ធិមនុស្សក្នុងចំណោមកម្រិត និងតំបន់ ហើយស្ថាប័នច្បាប់ ជួនកាលមិនអាចរក្សាបាននូវតម្រូវការថ្មីៗ។ ការរៀបចំផ្ទៃក្នុងនៃបទប្បញ្ញត្តិ ICCPR ទាមទារឱ្យមានការសិក្សាដោយប្រុងប្រយ័ត្ន ដើម្បីធានាបាននូវភាពសុខដុមរមនា និងសមកាលកម្ម។
ទោះយ៉ាងណាក៏ដោយ វៀតណាមមានគុណសម្បត្តិសំខាន់ៗ។ នោះគឺមានការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំ ទស្សនៈស្របគ្នារបស់បក្ស និងរដ្ឋដែលចាត់ទុកសិទ្ធិមនុស្សជាគោលដៅពេញមួយដំណើរការអភិវឌ្ឍ ដែលបានបង្ហាញតាមរយៈយុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីសកម្មភាពជាក់ស្តែងជាច្រើន។ ប្រព័ន្ធច្បាប់កាន់តែមានភាពល្អប្រសើរ ច្បាប់ជាច្រើនត្រូវបានធ្វើវិសោធនកម្ម និងប្រកាសឱ្យប្រើប្រាស់ថ្មី ដើម្បីធ្វើការគ្រប់គ្រងផ្ទៃក្នុងនៃបទប្បញ្ញត្តិ ICCPR ដែលរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
អនុរដ្ឋមន្ត្រី Nguyen Thanh Tinh បានឲ្យដឹងថា បន្ទាប់ពីសម័យសន្ទនានេះ ក្រសួងយុត្តិធម៌នឹងដាក់ជូននាយករដ្ឋមន្ត្រីនូវផែនការសកម្មភាពជាតិ ដើម្បីអនុវត្តអនុសញ្ញា ICCPR ប្រកបដោយប្រសិទ្ធភាព និងអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិមនុស្ស។ ក្នុងនោះនឹងផ្តោតលើការលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់កម្មាភិបាលអំពីទស្សនៈ និងគោលនយោបាយសំខាន់ៗរបស់បក្សស្តីពីសិទ្ធិមនុស្ស។ គោលនយោបាយ និងគោលការណ៍ណែនាំទាំងអស់ ត្រូវតែផ្តោតលើប្រជាជន ដែលមានប្រភពចេញពីជីវភាពរស់នៅ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ បន្ទាប់មកទៀត គឺការធ្វើសមាហរណកម្មផ្ទៃក្នុងពេញលេញនៃសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដែលវៀតណាមជាសមាជិក ធានាឱ្យមានប្រព័ន្ធច្បាប់ប្រជាធិបតេយ្យ យុត្តិធម៌ ពេញលេញ ទាន់ពេលវេលា ស៊ីសង្វាក់គ្នា បង្រួបបង្រួម អាចចូលដំណើរការបាន ដោយយកសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនជាមជ្ឈមណ្ឌល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

