រំលឹកឡើងវិញឆ្នាំ ២០២៥ ជាឆ្នាំដែលពោរពេញដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់ ហើយប្រជាជនវៀតណាមគ្រប់រូប ពីតំបន់ព្រៃភ្នំរហូតដល់តំបន់ទំនាប សុទ្ធតែតស៊ូ ជំនះពុះពាររាល់ការលំបាក និងបញ្ហាប្រឈមដ៏តឹងរឹងបំផុត។
នៅក្នុងគ្រាដ៏លំបាកទាំងនោះ អ្វីដែលផ្តល់ទំនុកចិត្តដល់ប្រជាជនមិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវត្តមានទាន់ពេលវេលានៃទឹកចិត្តសប្បុរស នៃឆន្ទះសាមគ្គីភាព និងចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជនផងដែរ។
កម្មវិធីផ្សាយសម្លេងនាថ្ងៃនេះ សូមរៀបរាប់ពីរឿងរ៉ាវផ្ទះដែលត្រូវបានសាងសង់ឡើងវិញបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅភាគកណ្តាលប្រទេសវៀតណាម អំពីសម្រស់និទាឃរដូវដ៏កក់ក្តៅនៅតំបន់ព្រំដែន និងអំពីពន្លកបៃតងនៃក្តីសង្ឃឹមរបស់កុមារដែលជ្រកកោននៅកណ្តាលតំបន់ព្រៃភ្នំព្រំដែនពោរពេញអ័ព្ទធ្លាក់។
នៅទីនោះ ដំណក់ញើស ដំណក់ទឹកភ្នែក និងសូម្បីតែស្នាមញញឹមដ៏ស្ងប់ស្ងាត់បង្ហាញពីលក្ខណៈសាមញ្ញ ប៉ុន្តែមានចិត្តមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅដោយ៖ "មិនទុកឲ្យមាននរណាម្នាក់នៅពីក្រោយឡើយ"។
ដើម្បីចាប់ផ្តើមកម្មវិធី យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងស្តាប់រឿងដែលមានចំណងជើងថា "បុណ្យតេតនេះ ការព្រួយបារម្ភបានឈប់នៅពីក្រោយទ្វារ"។
"បុណ្យតេតវៀតដ៏សុខសាន្តនៅគ្រប់គេហដ្ឋាន" - រឿងរ៉ាវអំពីចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជនក្នុងគ្រាលំបាក និងជំនឿលើយុគ្គសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
បុណ្យតេតនេះ ការព្រួយបារម្ភបានឈប់នៅពីក្រោយទ្វារ
ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ ២០២៦ នៅពេលដែលរដូវផ្ការីកចាប់ផ្តើមរីកស្គុះស្គាយពាសពេញទឹកដីរាងអក្សរ S នៃប្រទេសវៀតណាម ប៉ុន្តែសម្រាប់ប្រជាជននៅតំបន់ដែលរងគ្រោះដោយទឹកជំនន់ នៃតំបន់ភាគកណ្តាល វៀតណាមនិងតំបន់តីង្វៀន ការចងចាំអំពីគ្រោះមហន្តរាយធម្មជាតិប្រវត្តិសាស្ត្រក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ នៅតែជាស្លាកស្នាមដែលមិនទាន់ជាសះស្បើយ។
យុទ្ធដំណើរដ៏រហ័សដែលមានឈ្មោះថា "យុទ្ធនាការក្វាងទ្រុង" ត្រូវបានបំផុសពេលវេលាត្រឹមត្រូវ ហើយបាទទួលយកអារម្មណ៍និងចង្វាក់បេះដូងនៃការរស់រានមានជីវិត ដើម្បីឃើញថា ភាពសុខសាន្តត្រានពិតជាបានវិលត្រឡប់មកវិញនៅពីក្រោយផ្ទះនីមួយៗ។
ភាពសុខសាន្តត្រានពិតជាបានគោះទ្វារ
វរសេនីយ៍ឯក ហ័ងង៉ុកថាញ់ អនុប្រធានស្នងការនយោបាយនៃបញ្ជាការកងកម្លាំងពិសេស ថ្លែងនៅក្នុងពិធីប្រគល់ផ្ទះនៅខេត្តដាក់ឡាក់ (រូបថត៖ វ៉ាន់ភូ) |
នៅប៉ុន្មានថ្ងៃដើមខែមករា ឆ្នាំ ២០២៦ នៅទូទាំងតំបន់ដែលរងគ្រោះដោយទឹកជំនន់នៃខេត្តដាក់ឡាក់ និងខេត្តខាញ់ហ័រ បរិយាកាសគឺដូចជាមានពិធីបុណ្យអញ្ជឹង។ គ្មានលឺសំឡេងគ្រហឹមនៃទឹកជំនន់ និងសំឡេងនៃការរអិលបាក់ដីទៀតហើយ ជំនួសវិញ គឺសេចក្តីរីករាយយ៉ាងខ្លាំងនៅក្នុងពិធីប្រគល់ផ្ទះថ្មីដ៏ធំទូលាយ។ មានវត្តមាននៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅឃំហ័រ ធីញ ខេត្ត ដាក់ឡាក់ វរសេនីយ៍ឯក ហ័ង ង៉ុក ថាញ់ អនុប្រធានស្នងការនយោបាយនៃកងកម្លាំងពិសេស បានចែករំលែកអារម្មណ៍ថា៖ “ផ្ទះដែលទើបសម្ពោធថ្មីទាំងនេះមិនត្រឹមតែជាជម្រកការពារព្រះអាទិត្យ និងទឹកភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបដ៏រស់រវើកនៃចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជន ការចែករំលែក និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ នោះជាទីបង្អែកសម្រាប់ប្រជាជនឱ្យមានអារម្មណ៍នឹងនរចិត្តក្នុងជីវភាពរស់នៅ ខិតខំឈានឡើងធ្វើពលកម្ម”។
សម្រាប់ប្រជាជននៅទីនេះ ផ្ទះថ្មីមិនមែនគ្រាន់តែជាឥដ្ឋ ថ្ម និងបាយអនោះទេ ប៉ុន្តែជាអព្ភូតហេតុមួយ។ ពីព្រោះគ្មាននរណាម្នាក់អាចស្រមៃថា បន្ទាប់ពីទឹកជំនន់ប្រវត្តិសាស្ត្របានជន់លិចផ្ទះរបស់ពួកគេទាំងអស់ និងបានបោកបក់យកទ្រព្យសម្បត្តិរបស់ពួកគេទៅ មិនយូរប៉ុន្មាន ក្រុមគ្រួសាររបស់ពួកគេនឹងរស់នៅក្នុងផ្ទះថ្មី។ លោក ង្វៀន ហ៊ូវ ទ្រុង ជាអ្នកស្រុកនៅភូមិហ័រ ធីញ បានចង្អុលទៅផ្ទះរឹងមាំថ្មីរបស់ខ្លួនដោយមោទនភាព។ លោកបានប្រាប់ថា ចាប់ពីពេលនេះទៅ ប្រសិនបើមានទឹកជំនន់មក លោកអាចឡើងទៅលើឡៅតឿបានដោយសុវត្ថិភាព ដោយមិនចាំបាច់រត់ទៅណាទៀតទេ៖
"ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពទាំងស្រុងឥឡូវនេះ ពេលមានទឹកជំនន់ ខ្ញុំនឹងឡើងទៅទីនោះហើយស្នាក់នៅ។ ខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះបក្ស រដ្ឋ និងកងទ័ព។ យុទ្ធជនកងកម្លាំងពិសេសបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីផ្តល់ផ្ទះថ្មីសមរម្យដល់គ្រួសារខ្ញុំ"។
គ្រួសារ លោក ង្វៀន វ៉ាន់ បេ នៅឃំ ហ័រ ធីញ ជាគ្រួសារដែលមានយុទ្ធជនពលី ៥នាក់ និងវីរៈអ្នកម្តាយវៀតណាម ២នាក់។ លោកបានព្យួរប័ណ្ណមាតុភូមិគត់ត្រាគុណូបការៈ នៅលើជញ្ជាំងផ្ទះថ្មី ដោយមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង៖
"នៅក្នុងផ្ទះថ្មីនេះ ខ្ញុំនិងភរិយារបស់ខ្ញុំលើកទឹកចិត្តកូនៗ និងចៅៗរបស់យើងឲ្យគោរពតាមគោលនយោបាយ និងច្បាប់របស់រដ្ឋ ខណៈពេលដែលក៏រក្សាប្រពៃណីគ្រួសារ និងធ្វើជាគំរូល្អសម្រាប់កូនៗរបស់យើងត្រាប់តាម"។
|
|
សម្រាប់គ្រួសាររបស់លោក Chamaléa Chương ជនជាតិ Raglai ក្នុងឃុំ បាក់អាយតី ខេត្ត ខាញ់ហ័រ បុណ្យតេតនេះ នាំមកនូវក្តីសុបិនដែលក្លាយជាការពិត។ ជំនួសឲ្យការដែលសមាជិកគ្រួសារទាំងប្រាំមួយនាក់ត្រូវប្រមូលផ្តុំគ្នានៅក្នុងផ្ទះទ្រុឌទ្រោមប្រវែង ៨ ម៉ែត្រ និងទទួលរងពីការគេងមិនលក់ ឥឡូវនេះគ្រួសារលោកមានផ្ទះធំទូលាយប្រវែង ១៤ ម៉ែត្រ។ លោកបានសំណេះសំណាលដោយរីករាយថា៖ “ខ្ញុំនឹងទិញរបស់របរ និងរៀបចំខ្លួនដើម្បីអបអរថ្ងៃចូលឆ្នាំថ្មីជាមួយកូនៗរបស់ខ្ញុំនៅផ្ទះ ដោយជូនពរពួកគេឲ្យមានឆ្នាំថ្មីដ៏រីករាយ។ ដោយសារមានបងប្អូនកងទ័ពជួយ ខ្ញុំមានផ្ទះថ្មី ហើយខ្ញុំពិតជារីករាយ និងរំភើបណាស់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រផងដែរ"។
ភាពសុខសាន្តត្រានពិតជាបានវត្តមាន ខណៈដែលលោកស្រី ង្វៀន ធី តាម ដែលធ្លាប់គិតថាខ្លួននឹងត្រូវរស់នៅក្នុងខ្ទមបណ្ដោះអាសន្នពេញមួយជីវិត ឥឡូវនេះ គាត់បានបង្ហាញផ្ទះថ្មីដ៏ធំទូលាយដោយមោទនភាព៖
“ខ្ញុំពិតជារីករាយណាស់ដែលមិនអាចពណ៌នាបាន។ នៅក្នុងផ្ទះថ្មីរបស់ខ្ញុំ ខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ។ បងប្អូនកងទ័ពបានផ្តល់ឱ្យខ្ញុំនូវរបស់ថ្មីៗ។ សាច់ញាតិ និងក្រុមគ្រួសាររបស់ខ្ញុំបានមកលេង ហើយពួកគេសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំកំពុងបង្ហាញផ្ទះថ្មីដ៏ស្រស់ស្អាតរបស់ខ្ញុំ។ សូមថ្លែងអរគុណដល់បងប្អូនកងទ័ពនិងរដ្ឋាភិបាល អាចសាងសង់ផ្ទះថ្មីរបស់ខ្ញុំទាន់ពេលវេលាសម្រាប់ឆ្នាំថ្មី”។
ផ្ទះថ្មីត្រូវបានបញ្ចប់មុនបុណ្យោតេត (រូបថត៖ ថៃបាធឿង) |
ការព្រួយបារម្ភអំពីយប់ដែលគេងមិនលក់ត្រូវរត់គេចពីទឹកជំនន់ អំពីថ្ងៃនៃភាពអត់ឃ្លាន និងភាពត្រជាក់ ពិតជាបានឈប់នៅពីក្រោយទ្វារបិទជិត ដោយផ្តល់ផ្លូវដល់ក្តីសង្ឃឹម និងការរស់រានមានជីវិត។ ទ្វារផ្ទះថ្មីបានបើក ស្វាគមន៍ពន្លឺថ្ងៃនិទាឃរដូវដ៏ស្រទន់។ ភាពសុខសាន្តត្រាន ដែលជនរងគ្រោះដោយទឹកជំនន់កំពុងជួបប្រទះនៅថ្ងៃនេះ មិនមែនគ្រាន់តែដោយសារតែគ្រោះមហន្តរាយធម្មជាតិបានកន្លងផុតទៅនោះទេ ប៉ុន្តែដោយសារតែអារម្មណ៍សុវត្ថិភាពនៅក្រោមដំបូលផ្ទះរឹងមាំ។ ភាពសុខសសានពិតជាបានវិលត្រឡប់មកវិញ កាន់តែយូរអង្វែង និងកក់ក្តៅជាងពេលណាៗទាំងអស់។
ទឹកជំនន់បានកន្លងផុតទៅ មនោសញ្ជេតនានៅជាររៀងរហូត
នៅពីក្រោយស្នាមញញឹមដ៏ភ្លឺចែងចាំងនៅក្នុងផ្ទះថ្មី នៅពីក្រោយការតាំងចិត្តដ៏រឹងមាំរបស់កម្មាភិបាក យុទ្ធជនកងទ័ពប្រជាជនវៀត ណាម គឺជាការចងចាំដែលមិនអាចបំភ្លេចបាននៃថ្ងៃនៃ "ព្យុះមួយបន្ទាប់ពីព្យុះមួយ" "ទឹកជំនន់មួយបន្ទាប់ពីទឹកជំនន់"។
ដើម្បីយល់ពីមូលហេតុដែលដំឥដ្ឋនីមួយៗបានដាក់ចុះ មានអត្ថន័យជ្រាលជ្រៅបែបនេះ ចូរយើងត្រលប់ទៅអតីតកាលវិញទៅកាន់ខែវិច្ឆិកាមុន ជាពេលវេលាដែលខ្សែបន្ទាត់រវាងជីវិត និងសេចក្តីស្លាប់គឺគ្រាន់តែជាទទឹងសក់ប៉ុណ្ណោះ។
នៅទីនោះ យើងមិនត្រឹមតែបានឃើញពីអំណាចបំផ្លិចបំផ្លាញនៃគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា “ការធ្វើដំណើរ” ដ៏ពិសេសមួយពីបេះដូងទៅកាន់បេះដូងផងដែរ។
ស្តង់ទំនិញ សូន្យដុង |
ពេលវេលាបានវិលត្រឡាប់មកកាន់ប៉ុន្មានថ្ងៃនៃខែវិច្ឆិការវិញ នៅពេលដែលតំបន់ភាគកណ្តាល និងតំបន់ តី ង្វៀន នៃប្រទេសវៀតណាម ទទួលរងនូវទឹកជំនន់ដ៏ធំសម្បើមជាប្រវត្តិសាស្ត្រ។ ទឹកបានឡើងភ្លាមៗ នៅកន្លែងខ្លះឡើងយ៉ាងរហ័សប្រហែល ៣ ម៉ែត្រ ធ្វើឱ្យផ្ទះរាប់ពាន់ខ្នងលិច។ អ្នកស្រី ង្វៀនធី តឹម ជាអ្នកស្រុកនៅឃុំ ហ័រ ធីញ កើតនៅឆ្នាំ ១៩៥០រំលឹកឡើងវិញយ៉ាងច្បាស់អំពីពេលដែលទឹកបានឡើងខ្លាំងនៅពេល យប់។ អ្នកស្រីបានរត់គេចខ្លួនបានតែជាមួយសម្លៀកបំពាក់ពីរឈុតនៅក្នុងដៃប៉ុណ្ណោះ។ ផ្ទះរបស់អ្នកស្រីបានដួលរលំទាំងស្រុង ជាមួយនឹងភក់ និងកំទេចកំទីនៅគ្រប់ទីកន្លែង។ អ្នកស្រីបានរៀបរាប់ថា អ្វីដែលនាងអាចធ្វើបាននៅពេលនោះគឺអង្គុយយំទេ៖
"ពេលទឹកជំនន់មកដល់រយៈពេលបីថ្ងៃបីយប់ អ្វីៗទាំងអស់ត្រូវបានបំផ្លាញទាំងស្រុង គ្មានអ្វីនៅសល់ទេ។ ខ្ញុំគិតថា ខ្ញុំនឹងគ្មានកន្លែងរស់នៅដើម្បីជ្រកកោនពីភ្លៀង និងព្រះអាទិត្យទៀតទេ។ របស់របរប្រើប្រាស់ទាំងអស់នៅក្នុងផ្ទះត្រូវបានបោកបក់ទៅ គ្មានអ្វីនៅសល់ទេ”។
គ្រោះមហន្តរាយធម្មជាតិនៃព្យុះទីហ្វុងលេខ ១១ និង ១២ បានបន្សល់ទុកស្លាកស្នាមវែងៗ ពីខេត្ត ហាទីញ ដល់ដាក់ឡាក់។ ផ្ទះប្រមាណ ១៩០០ ខ្នងបានដួលរលំទាំងស្រុង ហើយផ្ទះជាង ១៨៤.០០០ ខ្នងត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងខេត្ត ខាញ់ហ័រ ការរអិលបាក់ដីបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ជនជាតិភាគតិចនៅក្នុងឃុំ បាក់ អាយ តី។ លោកស្រី ង្វៀន ធីមីញ ង្វៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំ បាក់ អាយ តី នៅតែមានអារម្មណ៍តក់ស្លុតនៅពេលពិពណ៌នាអំពីទឹកជំនន់ប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់នោះថា៖
“ភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរបានកាត់ផ្តាច់ភូមិ Bac Ray 1, Bac Ray 2 និង Gia E ទាំងស្រុង ដោយកាត់ផ្តាច់រលកទូរគមនាគមន៍ អគ្គិសនី និងទឹកស្អាត។ ការរអិលបាក់ដី និងរអិលភក់រាប់សិបបានកើតឡើងនៅលើផ្លូវខេត្តលេខ ៧០៧ ដែលធ្វើឱ្យយានយន្តមិនអាចចូលទៅកាន់តំបន់នោះបាន”។
ផ្ទះមួយចំនួនស្ថិតនៅកណ្តាលវាលស្រែ ដែលធ្វើឱ្យការដឹកជញ្ជូនមានការលំបាកយ៉ាងខ្លាំង (រូបថត៖ វ៉ាន់ភូ) |
នៅចំពោះមុខស្ថានភាពលំបាករបស់ប្រជាជន នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីរដ្ឋាភិបាកបានចាប់ផ្តើមបំផុស “យុទ្ធនាការ ក្វាង ជុង” ដោយមានក្តីសង្ឃឹមក្នុងការសាងសង់ផ្ទះឡើងវិញក្នុងល្បឿនយ៉ាងឆាប់រហ័សសម្រាប់ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ យុទ្ធជនកងកម្លាំងពិសេស ដែលធ្លាប់ស្គាល់ទីលានហ្វឹកហាត់ ឥឡូវនេះបានក្លាយជាកម្មករសំណង់ដែលមានជំនាញ។
នៅក្នុងការដ្ឋានសំណង់ក្នុងឃុំហ័រធីញ ថ្ងៃចុងក្រោយនៃឆ្នាំគ្មានគំនិតនៃការសម្រាកទេ។ យុទ្ធជនកងទ័ពធ្វើការដោយស្មារតី "ភ្លៀងមិនសម្រាក ការងារមិនបង្អាក់" ធ្វើការថែមម៉ោង និងពេលយប់ ដើម្បីបំពេញកាលកំណត់។ អនុសេនីយ៍ឯក ហ័ង លេ ង៉ុក អាញ និងសមមិត្តបានធ្វើការដោយផ្ទាល់នៅក្នុងតំបន់ដែលពិបាកបំផុត។
"យើងតែងតែទទួលខុសត្រូវខ្ពស់បំផុតក្នុងការសាងសង់ផ្ទះសម្រាប់ប្រជាជន មានស្ថេរភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងចំណោមផ្ទះចំនួន ១៨ ដែលអង្គភាពទទួលខុសត្រូវ មានផ្ទះខ្លះពិបាកដឹកជញ្ជូនសម្ភារៈទៅ។ មានពេលខ្លះដែលខ្ញុំ និងសមមិត្តរបស់ខ្ញុំត្រូវយួរ និងដឹកជញ្ជូនសម្ភារៈនៅលើស្មារបស់យើងចម្ងាយឆ្ងាយទៅកាន់ចំណុចប្រមូលផ្តុំសម្រាប់សាងសង់ដែរ"។
រូបភាពយុទ្ធជនធ្វើការយ៉ាងលំបាកក្នុងភ្លៀងត្រជាក់ យួរឥដ្ឋ និងថង់ស៊ីម៉ង់ត៍ ជំនះភក់ដើម្បីសាងសង់ផ្ទះ បានប៉ះដល់បេះដូងប្រជាជនក្នុងតំបន់ដោយចាត់ទុកអ្នកទាំងនេះជាសាច់ឈាមរបស់ខ្លួនផ្ទាល់។ អ្នកស្រី ង្វៀន ធីមិញ មកពីឃុំ ហ័រធីញ បានរៀបរាប់ថា៖
“ពេលដែលបងប្អូនយុទ្ធជនសាងសង់ផ្ទះរួចរាល់ ហើយប្រគល់ផ្ទះទាំងនោះទៅឱ្យអង្គភាព ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ ពីព្រោះក្នុងអំឡុងពេលដែលពួកគេនៅទីនេះ ចំណងមិត្តភាពរវាងយុទ្ធជន និងជនស៊ីវិលគឺរឹងមាំ និងជិតស្និទ្ធណាស់។ គ្រាន់តែគិតអំពីបងប្អូន្ងទ័ពដែលចាកចេញពីទីនេះ បន្ទាប់ពីបញ្ចប់បេសកកម្ម ធ្វើឱ្យខ្ញុំមានអារម្មណ៍រំជួលចិត្ត”។
ចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជនគឺជាចំណងមិត្តភាពដ៏ស្មោះស្ម័គ្រ ដែលជួយឱ្យផ្ទះដែលសាងសង់ដោយសេចក្តីស្រឡាញ់ និងការស្រឡាញ់រាប់អាន ដែលត្រូវបានបង្ហើយមុនកាលកំណត់។ ប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយយល់ថា មិនថាគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរប៉ុណ្ណានោះទេ ពួកគេនឹងមិនត្រូវបានទុកចោលពីក្រោយនៅឡើយទេ។ នៅពេលដែលផ្ទះថ្មីត្រូវបានបង្ហើយ ការព្រួយបារម្ភអំពីព្យុះភ្លៀងមួយឆ្នាំបានបញ្ចប់ជាផ្លូវការ ដោយផ្តល់ផ្លូវដល់ភាពកក់ក្តៅនៃសេចក្តីសប្បុរសរបស់មនុស្ស និងក្តីសង្ឃឹមសម្រាប់និទាឃរដូវថ្មីដែលកំពុងមកដល់។
និទាឃរដូវនៅលើព្រំដែនពោរពេញដោយភាពកក់ក្តៅរវាងកងទ័ពនិងប្រជាជន
និទាឃរដូវមានវត្តមាននៅតាមព្រំដែនជាមួយនឹងកញ្ចប់អំណោយបុណ្យតេត នំអន្សមក្តៅ នាំមកនូវមនោសញ្ជេតនារបស់ប្រជាជនតំបន់ទំនាប។
នៅតាមព្រំដែននៃប្រទេស រដូវផ្ការីកក៏បានមកដល់សម្រាប់ប្រជាជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅឃុំ សីន មិន ខេត្ត ទួង ក្វាង តាមរយៈកម្មវិធី "ស្ត្រីយោធាអមដំណើរស្ត្រីព្រំដែន"។
នៅទីនេះ ក្នុងអ័ព្ទដ៏ក្រាស់ក្រែល និងច្រកភ្នំដ៏គ្រោះថ្នាក់ ចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជនកំពុងរីកដុះដាលតាមរបៀបពិសេសបំផុត។
បន្ទាប់ពីឆ្លងកាត់ច្រកភ្នំរាប់សិបគីឡូម៉ែត្រ ការរអិលបាក់ដី និងផ្លូវកោងដែលមានច្រាំងថ្មចោទនៅម្ខាង និងជ្រោះជ្រៅនៅម្ខាងទៀត ឃុំ សីន មិនខេត្ត ទួន ក្វាង បានស្វាគមន៍ក្រុមកងទ័ព ជាមួយនឹងភាពត្រជាក់នៃតំបន់ព្រៃភ្នំ នៅចំណុចខាងជើងបំផុតនៃប្រទេស ដែលអត្រាភាពក្រីក្រនៅតែមានលើសពី ៥០%។
ក្នុងចំណោមការលំបាកទាំងអស់ សាលាបឋមសិក្សាជនជាតិភាគតិច ណាន សីន លេចធ្លោជាចំណុចភ្លឺស្វាង ដោយនាំមកនូវចំណេះដឹង ជំនឿជាក់ និងឱកាសសិក្សាដល់កុមារនៅតំបន់ព្រៃភ្នំនេះ។ ពេលបានឃើញកុមារលេងនៅក្នុងកន្លែងសិក្សាដែលនៅតែខ្វះខាតច្រើន ដែលរងនឹងកំដៅព្រះអាទិត្យដ៏ក្តៅនៃតំបន់ព្រៃភ្នំ ឬភ្លៀងធ្លាក់ភ្លាមៗ យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមគឺមានអារម្មណ៍សោកសៅ។ ដោយសារការព្រួយបារម្ភនោះ "ដំបូលសាលា" ដែលមានអត្ថន័យត្រូវបានអនុវត្តនិងសម្ពោធ ជាអំណោយសុខុមាលភាពជាក់ស្តែង ដោយផ្តល់ម្លប់ពីព្រះអាទិត្យ និងភ្លៀង ខណៈពេលដែលក៏ផ្តល់ជម្រកដល់ក្តីសុបិននៃអក្ខរកម្មនៅតំបន់ព្រៃភ្នំដាច់ស្រយាលនេះ។ វរសេនីយ៍ឯក ង្វៀន ធី ធូហៀន ប្រធានគណៈកម្មាធិការនារីកងទ័ព អគ្គនាយកដ្ឋាននយោបាយ ក្រសួងការពារជាតិ បានឲ្យដឹងថា៖
"កម្មវិធីនេះនាំមកនូវក្តីស្រលាញ់ ការទទួលខុសត្រូវ និងការចែករំលែកពិតប្រាកដតាមរយៈសកម្មភាពជាក់ស្តែងដូចជាការសាងសង់ដំបូលលើទីធ្លាសាលា ដើម្បីឱ្យសិស្សអាចលេងបានស្រួលដោយមិនរងផលប៉ះពាល់ដោយអាកាសធាតុបន្ទាប់ពីម៉ោងសិក្សា"។
លោក ង្វៀន វ៉ាន់ ហៀប នាយកសាលា បានឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សាលានឹងមានសិស្សចំនួន ៣៦៤នាក់ ដែល ១០០% ជាជនជាតិភាគតិច ដូចជា ឡា ជី ភូ ឡា, ណុង, ម៉ុង, យ៉ាវ ៖ "សម្ភារៈនៅទីនេះនៅតែខ្វះខាត និងលំបាកខ្លាំង។ ដោយសារការយកចិត្តទុកដាក់ពីគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈកម្មាធិការនារីកងទ័ពដែលអមដំណើរស្ត្រីនៅតំបន់ព្រំដែន ប្រជាជន និងសាលាមានសុភមង្គលយ៉ាងខ្លាំង។ ពីផ្ទះទ្រុឌទ្រោម ឥឡូវនេះមានដំបូលលើទីធ្លាសាលា ទូរទស្សន៍ថ្មីសម្រាប់កុមារប្រើប្រាស់បច្ចេកវិទ្យា ហើយយើងគ្រូបង្រៀនក៏មានភាពស្រួលក្នុងការបង្រៀនផងដែរ"។
នៅក្នុងអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់ព្រៃភ្នំនៅដើមឆ្នាំ ប្រហែលជារូបភាពដ៏រំជួលចិត្តបំផុតគឺនៅពេលដែលកម្មាភិបាលនិងយុទ្ធជនស្រីនៃកងកម្លាំងពិសេស និងម្តាយៗ និងបងប្អូនស្រីមកពីគណៈប្រតិភូមកពីតំបន់ទំនាបបានស្លៀកពាក់អាវថ្មីដល់សិស្សដោយផ្ទាល់។ ប្អូន លី ធី ហោយ ជាសិស្សថ្នាក់ទី 5A2 ញញឹមដោយរីករាយថា៖
"ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង មានសំណាងណាស់។ អំណោយនេះពិតជាពិសេសសម្រាប់ខ្ញុំ។ ខ្ញុំសន្យាថា នឹងខិតខំសិក្សាផ្នែកគណិតវិទ្យា ហើយចង់ក្លាយជាគ្រូបង្រៀននាពេលអនាគតដើម្បីជួយឪពុកម្តាយ និងភូមិរបស់ខ្ញុំ"។
នៅចំកណ្តាលភ្នំខ្ពស់ៗ ពណ៌បៃតងនៃឯកសណ្ឋានយុទ្ធជនកងទ័ពលាយឡំជាមួយពណ៌រស់រវើកនៃរ៉ូបអាវផាយថ្មី។ នេះគឺជាអំណោយដ៏ពិសេសមួយដែលគណៈប្រតិភូបានជូនដល់គ្រូបង្រៀន អ្នកដែល “សាបព្រោះគ្រាប់ពូជនៃចំណេះដឹង” ដោយស្ងៀមស្ងាត់នៅព្រំដែនដាច់ស្រយាលនេះ។ អ្នកគ្រូហ័ង ធីហួន បង្រៀនថ្នាក់ទី 3A1 មិនអាចលាក់អារម្មណ៍របស់ខ្លួនបានទេ៖
"អាវផាយមិនត្រឹមតែជានិមិត្តរូបរបស់ស្ត្រីវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំណោយដ៏មានអត្ថន័យសម្រាប់យើងជាគ្រូបង្រៀនផងដែរ។ វាបង្ហាញពីក្តីស្រលាញ់ដ៏ធំធេងដែលបងប្អូនប្រុសស្រីរបស់យើងមកពីតំបន់ទំនាបមានចំពោះយើងនៅទីនេះតាមព្រំដែន"។
សម្រាប់គ្រូបង្រៀនដូចជាអ្នកស្រី ហួន ដែលបានផ្សាភ្ជាប់ជាមួយឃំ សីនមិន អស់រយៈពេល ១៥ ឆ្នាំមកហើយ រ៉ូបអាវផាយប្រពៃណីនោះគឺជាការទទួលស្គាល់ និងជាសញ្ញានៃការដឹងគុណចំពោះការលះបង់ដោយស្ងៀមស្ងាត់ ដែលធ្វើឲ្យពួកគាត់មានទំនុកចិត្តនៅលើវេទិកាបង្រៀននៅតំបន់ព្រៃភ្នំនេះ។
រួមជាមួយនឹងការអប់រំ កម្មវិធី "ស្ត្រីក្នុងកងទ័ព អមដំណើរស្ត្រីនៅតំបន់ព្រំដែន" ក៏ផ្តោតលើការកសាងមូលដ្ឋានជីវភាពប្រកបដោយចីរភាព តាមរយៈការសាងសង់ផ្ទះ និងកញ្ចប់ជំនួយសម្រាប់ប្រជាជន ដែលសរុបទឹកប្រាក់ជិត ១,២ ពាន់លានដុង។ ក្នុងចំណោមនេះ "ផ្ទះនៃសេចក្តីស្រឡាញ់" ចំនួន ១០ខ្នង ត្រូវបានបរិច្ចាគដល់គ្រួសារស្ត្រីដែលមានស្ថានភាពលំបាកជាពិសេសនៅក្នុងឱកាសនេះ។ យោងតាមលោកវរសេនីយ៍ឯក តា ហុង ក្វាង ប្រធានកិច្ចការនយោបាយនៃបញ្ជាការកងកម្លាំងពិសេស ពីផ្ទះទ្រុឌទ្រោមដែលមានជញ្ជាំងឫស្សីលេចធ្លាយ ឥឡូវនេះប្រជាជនមានជម្រករឹងមាំដើម្បីការពារពួកគេពីព្រះអាទិត្យ និងភ្លៀង ដែលអនុញ្ញាតឱ្យពួកគេធ្វើការ និងផលិតដោយសន្តិភាពនៃចិត្ត និងចូលរួមជាមួយឆ្មាំព្រំដែនក្នុងការរក្សាអធិបតេយ្យភាព៖
"យើងទៅកាន់កន្លែងដែលពិបាកបំផុត គឺតំបន់ព្រំដែននៃប្រទេស ដើម្បីអនុវត្តកម្មវិធីនេះ។ ការយកចិត្តទុកដាក់ចំពោះស្ត្រី និងកុមារនៅតំបន់ព្រំដែនមិនត្រឹមតែជាទង្វើនៃសាមគ្គីភាពរវាងយោធា និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីកសាង 'ការគាំទ្រពីប្រជាជន' ដ៏រឹងមាំតាំងពីដំបូង និងពីចម្ងាយ ការពារមាតុភូមិក្នុងស្ថានភាពថ្មី"។
លាគ្នាទៅកាន់តំបន់ព្រំដែន ការចាប់ដៃយ៉ាងកក់ក្តៅ ទឹកភ្នែកនៃអារម្មណ៍ពីអ្នកចាកចេញ និងអ្នកស្នាក់នៅ។ ទាំងអស់លាយឡំគ្នាទៅជារូបភាពដ៏ស្រស់ស្អាតនៃចំណងមិត្តភាពរវាងយោធា និងប្រជាជន។ កន្លែងនៃការពិនិត្យឡើងវិញនៅក្នុងបេះដូងនៃមាតុភូមិ កណ្តាលភ្នំខ្ពស់ៗ និងអ័ព្ទក្រាស់ៗ សេចក្តីមេត្តាករុណារបស់មនុស្សបានប្រែក្លាយទៅជាកម្លាំង បញ្ឆេះជំនឿ និងក្តីសង្ឃឹម ជំរុញក្តីសុបិន្តឱ្យហោះឡើងខ្ពស់។ នេះគឺជាអំណោយបុណ្យតេតដ៏ជាក់ស្តែង និងមានអត្ថន័យបំផុត ដែលកងទ័ពប្រជាជន វៀតណាមផ្ញើទៅប្រជាជនរបស់ខ្លួន ដូច្នេះរាល់ពេលដែលបុណ្យតេតមកដល់ ជំនឿ និងក្តីសង្ឃឹមសម្រាប់និទាឃរដូវថ្មីដ៏សុខសាន្ត និងវិបុលភាពត្រូវបានបំភ្លឺឡើងវិញ និងរីករាលដាលពាសពេញទឹកដីរាងអក្សរ S។
“បុណ្យតេតវៀតណាមដ៏សុខសាន្តនៅគ្រប់គេហដ្ឋាន” - រឿងរ៉ាវអំពីចំណងដ៏យូរអង្វែងរវាងកងទ័ព និងប្រជាជនក្នុងគ្រាលំបាក និងជំនឿលើការរស់ឡើងវិញរបស់ប្រទេសជាតិ។)
លោកអ្នកនាងជាតីមេត្រី! នៅពេលដែលការព្រួយបារម្ភពិតជាបានឈប់នៅពីក្រោយទ្វារ យើងកំពុងរួមគ្នាចូលទៅក្នុងយុគសម័យថ្មីមួយ យុគសម័យនៃការរស់ឡើងវិញរបស់ប្រទេសជាតិ ដោយមានជំនឿថា “គ្មាននរណាម្នាក់នឹងត្រូវទុកចោលឡើយ”។
ដោយមានការស្រុះចិត្តគំនិតរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជន គ្មានការលំបាកណាមួយដែលមិនអាចយកឈ្នះបានឡើយ។
រឿងទាំងនេះបាន កំពុង និងនឹងបន្តបញ្ឆេះជំនឿលើអនាគតកាន់តែប្រសើរឡើង ដូច្នេះនិទាឃរដូវនីមួយៗកាន់តែពោរពេញដោយសុភមង្គល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



