នេះគឺជាការផ្លាស់ប្ដូរជាមូលដ្ឋាននៃការត្រិះរិះធ្វើសកម្មភាព៖ ពីការថែទាំ និងការពារបែបប្រពៃណី ទៅជាការផ្លាស់ប្តូរឌីជីថលដោយម្ចាស់ការ ការបង្កើនផលិតភាព និងការកសាងអង្គការមួយប្រកបដោយភាពបត់បែន ដែលឆ្ពោះទៅរកមូលដ្ឋាន។

សញ្ញាសម្គាល់ដ៏ធំបំផុតនៃអាណត្តិនេះ ត្រូវបានផ្សាភ្ជាប់ទៅនឹងមាត្រាទី ១០ នៃរដ្ឋធម្ម
នុញ្ញឆ្នាំ ២០១៣ (ធ្វើវិសោធនកម្ម បំពេញបន្ថែម ចូលជាធរមានចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥)។ បទប្បញ្ញត្តិថ្មីនេះបញ្ជាក់ថា៖ “សហជីពវៀតណាម គឺជាតំណាងតែមួយគត់របស់ពលករនៅថ្នាក់ជាតិ ក្នុងទំនាក់ទំនងការងារ និងទំនាក់ទំនងសហជីពអន្តរជាតិ”។ ឋានៈគតិយុត្តនេះមិនត្រឹមតែបង្កើនតួនាទីរបស់អង្គការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ចេញតម្រូវការបន្ទាន់អំពីការផ្លាស់ប្ដូរថ្មី ដើម្បីឆ្លើយតបនឹងបរិបទសមាហរណកម្មយ៉ាងស៊ីជម្រៅទៀតផង។

កម្លាំងតំណាងដែលមានសមត្ថភាព និងឫទ្ធានុភាពគ្រប់គ្រាន់ ដើម្បីការពារពលករ

នៅក្នុងបរិបទដែលប្រទេសជាតិកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី អង្គការសហជីពវៀតណាម ប្រឈមមុខនឹងតម្រូវការដែលមិនធ្លាប់មានពីមុនមក។ រចនាសម្ព័ន្ធនៃកម្លាំងពលកម្មកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស; ចំនួនពលករនៅក្នុងវិស័យឯកជន និងវិស័យក្រៅផ្លូវការកំពុងកើនឡើងកាន់តែខ្លាំង; ស្វ័យប្រវត្តិកម្ម បញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរឌីជីថលកំពុងជះឥទ្ធិពលយ៉ាងទូលំទូលាយទៅលើការងារ ប្រាក់ចំណូល និងជំនាញវិជ្ជាជីវៈរបស់ពលករ។ ជាមួយគ្នានោះ ទំនាក់ទំនងការងារកំពុងដំណើរការកាន់តែពេញលេញ​ ស្របតាមយន្តការទីផ្សារ។

ការពិតទាំងនេះទាមទារឱ្យអង្គការសហជីព មិនត្រឹមតែបំពេញឲ្យបានល្អនូវតួនាទីថែទាំពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាកម្លាំងតំណាងដែលមានសមត្ថភាព ​​ឫទ្ធានុភាព និងវិធីសាស្ត្រទំនើបគ្រប់គ្រាន់ដើម្បីការពារពលករនៅក្នុងបរិយាកាសថ្មីទៀតផង។

ជំនួសឱ្យការពឹងផ្អែកទាំងស្រុងលើការធ្វើចលនាបែបប្រពៃណី សហជីពអាណត្តិ ២០២៦-២០៣១ នឹងផ្លាស់ប្តូរទៅជាវិធីអភិក្រមគ្រប់ជ្រុងជ្រោយ ដោយដាក់ពលករជាស្នូល និងយកមូលដ្ឋានជាកន្លែងប្រតិបត្តិការ។ អង្គការ នឹងប្រើប្រាស់ការសន្ទនា និងការចរចាសមូហភាពដ៏ជាក់ស្ដែង ដើម្បីការពារពលករតាំងពីដើមទីនិងពីចម្ងាយ។ ទន្ទឹមនឹងនោះ នឹងយកការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាកម្លាំងចលករដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការផងដែរ។

លោក Ngo Duy Hieu អនុប្រធានអគ្គសហព័ន្ធការងារវៀតណាម បានឲ្យដឹងថា បញ្ហាសំខាន់ៗចំនួន ៥ ដែលទទួលបានមតិ និងសំណូមពររាប់ម៉ឺន ពីពលករទូទាំងប្រទេសដែលផ្ញើរមកមហាសន្និបាតលើកនេះគឺ៖

“បញ្ហាដែលពលករយកចិត្តទុកដាក់យ៉ាងខ្លាំង ឧទាហរណ៍ថា ប្រាក់ឈ្នួលអប្បបរមា ត្រូវតែគ្រប់គ្រាន់សម្រាប់ការរស់នៅ។ នេះគឺជាបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់ពលករ។ ប្រាក់ឈ្នួលគ្រប់គ្រាន់សម្រាប់ការរស់នៅ បានដាក់ចេញបញ្ហាដែលថា ពលករត្រូវតែមានប្រាក់សន្សំ ដូច្នេះនៅពេលដែលជួបប្រទះនឹងបញ្ហា ពួកគេមានធនធានហិរញ្ញវត្ថុបន្ថែមដើម្បីដោះស្រាយបញ្ហាក្នុង

ជីវភាព។ បញ្ហាទីពីរគឺការកាត់បន្ថយម៉ោងធ្វើការ ដែលត្រូវបានលើកឡើងនៅក្នុងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាចាប់តាំងពីឆ្នាំ ២០១៩។ បញ្ហាបន្ទាប់គឺការកាត់បន្ថយអាយុចូលនិវត្តន៍សម្រាប់មុខសញ្ញាពលករមួយចំនួន ជាពិសេសពលករដែលធ្វើការដ៏លំបាកនិងគ្រោះថ្នាក់។ បញ្ហាមួយទៀតគឺថ្ងៃឈប់សម្រាកជាសាធារណៈ”។

ការអភិវឌ្ឍសមាជិកសហជីព

សេចក្តីព្រាងរបស់គណៈកម្មាធិការប្រតិបត្តិនៃអគ្គសហព័ន្ធការងារវៀតណាម នីតិកាលទី១៣ នៅមហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម សម្រាប់អាណត្តិ ២០២៦-២០៣១ បន្ទាប់ពីពិចារណាលើមតិយោបល់ បានកំណត់គោលដៅ "បង្កើនចំនួនសមាជិកសហជីពយ៉ាងហោចណាស់ ៤ លាននាក់" ពោលគឺច្រើនជាង ១ លាននាក់បើធៀបនឹងសេចក្ដីព្រាងមុនពេលពិគ្រោះយោបល់។

ដើម្បីសម្រេចបាននូវគោលដៅនេះ សហជីពទំនើប បានកំណត់មុខព្រួញទម្លុះទម្លាយចំនួន២។ ទីមួយ គឺការប្រើប្រាស់លំហឌីជីថល។ ខណៈពេលដែលពលករប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើនឡើង ដើម្បីស្វែងរកព័ត៌មាន និងបង្ហាញពីអារម្មណ៍ សហជីពត្រូវតែម្ចាស់ការបង្កើនវត្តមាននៅក្នុងលំហអនឡាញ។ ការ "ខិតទៅជិតលំហឌីជីថល" មិនត្រឹមតែជាដំណោះស្រាយបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភារកិច្ចយុទ្ធសាស្ត្រដើម្បីជួយឧបត្ថម្ភ តំរង់ទិសព័ត៌មាន និងការពារពលករពីព័ត៌មានមិនពិតទៀតផង។

ទីពីរ គឺការជំរុញផលិតភាពដើម្បីកែលម្អសុខុមាលភាព។ អង្គការសហជីព នឹងលើកទឹកចិត្តពលករឱ្យសិក្សារៀនសូត្រ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាដើម្បីក្លាយជា "កម្មករឌីជីថល"។ ការថែទាំប្រកបដោយនិរន្តរភាពបំផុតគឺការជួយពលករឱ្យលើកកំពស់ជំនាញ ធានាការងាររយៈពេលវែង និងសម្របខ្លួនទៅនឹងលំហូរបច្ចេកវិទ្យា។ ចលនាប្រឡងប្រណាំង នឹងត្រូវបានលើកកម្ពស់ ដោយផ្សាភ្ជាប់ "ពលករពូកែ" ជាមួយនឹង "ផលិតភាពខ្ពស់" និង "ប្រាក់ចំណូលល្អ"។

ការត្រិះរិះថ្មីទាំងនេះរបស់អង្គការសហជីពក្នុងអាណត្តិ ២០២៦-២០៣១ បានប្រសព្វគ្នាលើចំណុចមួយ៖ ការកសាងសហជីពទំនើប ជាក់ស្ដែង ជិតស្និទ្ធនឹងពលករ និងមានសមត្ថភាពខ្ពស់សម្រាប់ការសម្របខ្លួន។ នេះមានន័យថា សហជីពប្រកាប់ខ្ជាប់នូវតួនាទីនយោបាយ សង្គមរបស់ខ្លួនក្រោមការដឹកនាំរបស់បក្ស មានភាពស្វាហាប់នៅក្នុងយន្តការទីផ្សារ ព្រមទាំងថែទាំជីវភាពរស់នៅបច្ចុប្បន្ន អមដំណើរក្នុងការលើកកំពស់សមត្ថភាពរយៈពេលវែងសម្រាប់ពលករការពារសិទ្ធិ ផលប្រយោជន៍ លើកកម្ពស់ភាពច្នៃប្រឌិត ការលះបង់ និងការទទួលខុសត្រូវក្នុងការកសាងប្រទេសជាតិផងដែរ៕