នេះជាសេចក្តីទុកចិត្តចិត្តរបស់សហគមន៍អន្តរជាតិចំពោះឋានៈនិងតួនាទីរបស់វៀត ណាម ដែលជារបត់សំខាន់ថ្មីមួយ នៅក្នុងទំនាក់ទំនងការបរទេសពហុភាគី និងការធ្វើសមាហរណកម្មច្បាប់អន្តរជាតិរបស់ប្រទេសជាតិ ដែលបង្ហាញពីការផ្លាស់ប្តូរពីការចូលរួមយ៉ាងសកម្ម ទៅជាការចូលរួមចំណែកយ៉ាងសំខាន់ ចំពោះដំណើរការកសាង អភិវឌ្ឍន៍ និងអនុវត្តន៍រាល់បទដ្ឋាន និងច្បាប់រួមរបស់សហគមន៍អន្តរជាតិ។
ក្នុងដំណើរការដ៏វែងឆ្ងាយនៃការធ្វើសមាហរណកម្មអន្តរជាតិ ពីប្រទេសមួយដែលបានធ្វើសមាហរណកម្ម និងអនុវត្តច្បាប់អន្តរជាតិយ៉ាងសកម្ម វៀតណាមកំពុងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងការពិភាក្សា ការអភិវឌ្ឍ និងការអនុវត្តគោលការណ៍ និងបទដ្ឋានច្បាប់អន្តរជាតិ។ វៀតណាមបានរួមចំណែកយ៉ាងសំខាន់នៅក្នុងបណ្តាយន្តការ និងដំណើរការច្បាប់សំខាន់ៗ ក៏ដូចជាបណ្តាវេទិកាពហុភាគីជាច្រើនទៀត។
សន្លឹកឆ្នោតផ្តល់ទំនុកចិត្តសម្រាប់វិធីសាស្រ្តការទូតដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាព
នេះជាលើកដំបូងដែលវៀតណាមបានឈរឈ្មោះ និងមានតំណាងនៅ ITLOS (ជាស្ថាប័នតុលាការអន្តរជាតិដ៏សំខាន់បំផុតអំពីច្បាប់អន្តរជាតិជាទូទៅ និងច្បាប់សមុទ្រនិយាយដោយឡែក) ចាប់តាំងពីតុលាការបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ១៩៩៦មក។ ការដែល សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធីឡានអាញ់ ត្រូវបានរដ្ឋជាសមាជិក UNCLOS ១៩៨២ ជ្រើសរើសជាចៅក្រម ITLOS ជាមួយនឹងចំនួនសំឡេងឆ្នោតខ្ពស់បំផុតក្នុងចំណោមបេក្ខជន ឆ្លុះបញ្ចាំងពីការវាយតម្លៃវិជ្ជមានរបស់ប្រទេសជាសមាជិក UNCLOS ១៩៨២ និងរបស់សហគមន៍អន្តរជាតិចំពោះបំណងប្រាថ្នាចូលរួមចំណែករបស់វៀតណាមលើការលើកកម្ពស់និងធានាឧត្តមភាពនៃច្បាប់សមុទ្រអន្តរជាតិ។
លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា៖ “លទ្ធផលនេះ បញ្ជាក់ពីការគោរពចំពោះវៀតណាម ដោយបង្ហាញថា មិត្តភក្តិអន្តរជាតិឱ្យតម្លៃយ៉ាងខ្លាំងចំពោះតួនាទី ឋានៈ និងការរួមចំណែករបស់វៀតណាមអស់រយៈពេលយូរ មកហើយ។ លទ្ធផលនេះបញ្ជាក់ពីទំនុកចិត្តរបស់មិត្តភក្តិអន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលើកកម្ពស់ និងពង្រឹងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងតួនាទីនៃបណ្តាយន្តការដោះស្រាយជម្លោះ ជាពិសេសតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ”។
ការដែលវៀតណាមជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ ក៏បង្ហាញពីភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មនៃទំនាក់ទំនងការបរទេស ការធ្វើសមាហរណកម្មដ៏ទូលំទូលាយ និងស៊ីជម្រៅរបស់ខ្លួនទៅក្នុងសហគមន៍អន្តរជាតិ។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក ង្វៀន មិញ វូ បានថ្លែងថា៖ “នេះមិនមែនគ្រាន់តែជាបេក្ខភាពរបស់បុគ្គលម្នាក់នោះទេ ប៉ុន្តែជាដំបូង និងសំខាន់បំផុត លទ្ធផលនេះ ឆ្លុះបញ្ចាំងពីកិត្យានុភាព ឋានៈ និងសមត្ថភាពរបស់វៀតណាមក្នុងការចូលរួមចំណែកក្នុងបញ្ហាអន្តរជាតិ ក្នុងវិស័យច្បាប់អន្តរជាតិ ជាពិសេសច្បាប់សមុទ្រ។ ប្រការនេះក៏ជាសក្ខីភាពដ៏ច្បាស់លាស់ដែលបង្ហាញពីគោលនយោបាយការបរទេសត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម ក្នុងការលើកកម្ពស់តួនាទីរបស់វៀតណាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ”។
ការដែលបណ្តាប្រទេសផ្តល់សេចក្តីទុកចិត្តគាំទ្រដល់បេក្ខជនវៀតណាមក៏ឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាអន្តរជាតិអំពីការអភិវឌ្ឍវិស័យច្បាប់អន្តរជាតិរបស់វៀតណាម រួមទាំងច្បាប់សមុទ្រ និងសមត្ថភាពវិជ្ជាជីវៈ បទពិសោធន៍ និងកិត្យានុភាពផ្ទាល់ខ្លួនរបស់បេក្ខជនវៀតណាម។
អនុវត្តន៍ជាក់ស្តែងនូវចក្ខុវិស័យយុទ្ធសាស្ត្រនៃមហាសន្និបាតបក្ស លើកទី១៤
សម្រាប់វៀតណាម នេះជាលើកដំបូង ដែលមានអ្នកជំនាញផ្នែកច្បាប់អន្តរជាតិត្រូវបានបោះឆ្នោតជាចៅក្រម ITLOS គឺជាជំហានជាក់ស្តែងមួយ ក្នុងការអនុវត្តគោលនយោបាយការបរទេសដែលបានគូសបញ្ជាក់ពីគោលមាគារកិច្ចការបរទេសដោយមហាសន្និបាតបក្សលើកទី១៤ ដាក់ចេញ ហើយបានអនុវត្តន៍ជាក់ស្តែងក្នុងសេចក្តីសម្រេចលេខ ៦ របស់ការិយាល័យនយោបាយស្តីពីការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៤។ លទ្ធផលនេះបង្កើតសន្ទុះសម្រាប់ការអនុវត្តរាល់សកម្មភាពការបរទេសក្នុងទិសដៅកាន់តែសកម្ម វិជ្ជមាន ជាក់ស្តែង និងមានប្រសិទ្ធភាព ដោយមានគោលដៅបំពេញភារកិច្ចសំខាន់ៗ និងទៀងទាត់នៃការងារការបរទេសដោយជោគជ័យ និងរួមចំណែកដល់សហគមន៍អន្តរជាតិក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ យុត្តិធម៌ និងតម្លាភាព ដូចដែលបានបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម។ ការធ្វើសមាហរណកម្មអន្តរជាតិក្នុងដំណាក់កាលថ្មីនឹងផ្លាស់ប្តូរយ៉ាងខ្លាំងពីការចូលរួមទៅជាការរួមចំណែកដល់ការកសាង និងអនុវត្តបទដ្ឋាន និងច្បាប់អន្តរជាតិដោយផ្អែកលើផលប្រយោជន៍ជាតិ ស្របតាមច្បាប់អន្តរជាតិ និងផលប្រយោជន៍រួមរបស់ សហគមន៍អន្តរជាតិ។ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសលោក ង្វៀន មិញ វូ បានថ្លែងថា៖ “សារនាពេលខាងមុខគឺថា វៀតណាមនឹងបន្តអនុវត្តន៍ខ្ជាប់ខ្ជួនគោលនយោបាយ៖ លើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងបញ្ហាអន្តរជាតិ និងតំបន់ លើកកម្ពស់នីតិរដ្ឋ និងរួមចំណែកដល់បញ្ហាដូចជាច្បាប់អន្តរជាតិ ដើម្បីឲ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ នៅតែជាធម្មនុញ្ញស្តីពីច្បាប់អន្តរជាតិអំពីសមុទ្រ និងមហាសមុទ្រ”។
វៀតណាមជាលើកដំបូងដែលមាន ចៅក្រម ITLOS មិនត្រឹមតែបន្ថែមមោទនភាពដល់គោលនយោបាយការបរទេសរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបម្រើជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់វៀតណាម ដើម្បីបង្កើនឋានៈ កិត្យានុភាព និងសមត្ថភាពរបស់ខ្លួនក្នុងកិច្ចការរួមនៃតំបន់ និងពិភពលោក៕
