គោលដៅចុងក្រោយ គឺដើម្បីបង្កើតការផ្លាស់ប្តូរដ៏ខ្លាំងក្លា បង្កើនប្រសិទ្ធភាពនៃការប្រ យុទ្ធប្រឆាំងនឹងការរំលោភបំពានលើកម្មសិទ្ធិបញ្ញា រួមចំណែកដល់ការកសាងបរិយាកាស វិនិយោគ និងអាជីវកម្មដែលមានតម្លាភាព ក៏ដូចជាលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិក្នុងសមាហរណកម្មអន្តរជាតិ។

យុទ្ធនាការកំពូលនេះបានដំណើការចាប់ពីថ្ងៃទី ៧ ខែឧសភា ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ ដោយផ្តោតលើការរុះរើគេហទំព័រ និងអង្គការគ្រប់គ្រងគេហទំព័ររំលោភបំពានលើកម្មសិទ្ធិបញ្ញាតាមអ៊ីនធឺណិតដែលមានបរិមាណអ្នកចូលមើលច្រើន; ចាត់ការយ៉ាងតឹងរ៉ឹងនូវការរំលោភបំពានលើកម្មសិទ្ធិបញ្ញានៃខ្សែភាពយន្ត តន្ត្រី និងហ្គេមវីដេអូ; ចាត់ការលើការរំលោភបំពានលើកម្មសិទ្ធិឧស្សាហកម្ម និងទំនិញក្លែងក្លាយ។

បម្រែបម្រួល

ការរឹតបន្តឹងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញាបើកទ្វារសម្រាប់អាជីវកម្ម និងការវិនិយោគពិតប្រាកដ។ ដើម្បីអនុវត្តយុទ្ធនាការនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានដឹកនាំកងកម្លាំងគ្រប់គ្រងទីផ្សារឱ្យបង្កើនការត្រួតពិនិត្យ ការគ្រប់គ្រង និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវករណីរំលោភបំពានលើកម្មសិទ្ធិបញ្ញា ជាពិសេសកម្មសិទ្ធិឧស្សាហកម្ម និងទំនិញក្លែងក្លាយម៉ាក់យីហោល្បីៗ ដោយធានាថា ចំនួនករណីដែលត្រូវបានដោះស្រាយកើនឡើងយ៉ាងហោចណាស់ ២០% បើប្រៀបធៀបទៅនឹងខែឧសភាឆ្នាំមុន។ លោក ង្វៀន ថាញ់ ប៊ិញ អនុប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេសនៃ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានថ្លែងថា៖ “ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានចាត់តាំងឲ្យនាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស ជាពិសេសការិយាល័យគ្រប់គ្រងទីផ្សារ ឲ្យបង្កើនការត្រួតពិនិត្យក្នុងអំឡុងពេលកំពូលនៃខែឧសភា និងខែបន្តបន្ទាប់។ ក្នុងរបាយការណ៍នេះ បានលើកឡើង

យ៉ាងច្បាស់អំពីទំនិញក្លែងក្លាយ និងទំនិញរំលោភកម្មសិទ្ធិបញ្ញា ជាពិសេសសង្កត់ធ្ងន់លើចំណុចក្តៅមួយចំនួននៅក្នុងទីក្រុងធំៗ សម្រាប់ការអនុវត្តជាក់ស្តែង។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានរួមបញ្ចូលនៅក្នុងផែនការកសាងឯកសារគតិយុត្តិ ឆ្នាំ ២០២៧ ដោយនឹងធ្វើវិសោធនកម្មនូវបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងទីផ្សារ”។

ក្នុងវគ្គកំពូលនៃការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានសិទ្ធិបញ្ញានៅតាមកំពង់ ផែ អាកាសយានដ្ឋាននិងច្រកទ្វារព្រំដែន ក្រសួងហិរញ្ញវត្ថុ បានដឹកនាំកម្លាំងគយឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីបង្កើនការត្រួតពិនិត្យទំនិញនាំចូល និងនាំចេញ ឆ្លងព្រំដែន; ផ្អាកនីតិវិធីគយសម្រាប់ទំនិញ នៅពេលដែលមានមូលដ្ឋានច្បាស់លាស់ថា ទំនិញទាំងនោះជាទំនិញក្លែងក្លាយ ដែលរំលោភកម្មសិទ្ធិបញ្ញា។ លោក ដាំង ថាញ់ យ៊ុង អនុប្រធានសាខាប្រឆាំងការរត់ពន្ធ និងការស៊ើបអង្កេតការក្លែងបន្លំពាណិជ្ជកម្ម នៃនាយកដ្ឋានគយ ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា៖ “ក្រសួងហិរញ្ញវត្ថុ និងនាយកដ្ឋានគយ បានអនុវត្តន៍យ៉ាងខ្លាំងក្លារនូវផែនការសំខាន់ៗ ដោយផ្តោតការដោះស្រាយលើការដឹកជញ្ជូនទំនិញខុសច្បាប់ ឬទំនិញក្លែងក្លាយ ក៏ដូចជា ទំនិញរំលោភសិទ្ធិបញ្ញា។ យើងប្តេជ្ញាថា នឹងត្រូវដោះស្រាយករណីរំលោភសិទ្ធិបញ្ញា និងទំនិញក្លែងក្លាយយ៉ាងហោចណាស់ ២០% នៅក្នុងខែឧសភានេះ”។

ទន្ទឹមនឹងនេះ នៅលើវេទិកាឌីជីថល យុទ្ធនាការរឹតបន្តឹងការដោះស្រាយលើការរំលោភ កម្មសិទ្ធិបញ្ញា និងការរំលោភលើទ្រព្យសម្បត្តិឌីជីថល ត្រូវបានមើលឃើញថា ជាការឆ្លុះបញ្ចាំងពីទស្សនៈផ្លាស់ប្តូរលើសិទ្ធិឌីជីថលនៅវៀតណាមនាពេលបច្ចុប្បន្ន។ ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការនេះ គេហទំព័រជាច្រើនបានបញ្ឈប់ប្រតិបត្តិការក្នុងពេលដំណាលគ្នា។ វេទិកាមួយចំនួនបានប្រកាសជាសាធារណៈអំពី "ការអនុលោមតាមច្បាប់វៀតណាម"។

បង្ហាញអំពីអភិបាលកិច្ចទំនើប

នៅក្នុងវិស័យកម្មសិទ្ធិបញ្ញា វៀតណាមលែងស្ថិតក្នុង "កន្លែងទំនេរផ្នែកច្បាប់" ដូចពីមុនទៀតហើយ។ បទប្បញ្ញត្តិដែលបង្កើនការពិន័យរដ្ឋបាល និងព្រហ្មទណ្ឌសម្រាប់ការរំលោភសិទ្ធិអ្នកនិពន្ធឌីជីថល ត្រូវបានធ្វើឲ្យសុក្រិតជាបណ្តើរៗ។ លើសពីនេះ ការដែលស្ថាប័នមានសមត្ថកិច្ចបង្ក្រាបបណ្តាញ និងដោះស្រាយបទព្រហ្មទណ្ឌលើមុខសញ្ញាប្រតិបត្តិករ បង្ហាញពីការផ្លាស់ប្តូរវិធីសាស្រ្ត ពីការពិន័យរដ្ឋបាល ទៅជាសកម្មភាពខ្លាំងក្លាប្រឆាំងនឹងបណ្តាញទ្រង់ទ្រាយធំ។

យុទ្ធនាការកំពូលទូទាំងប្រទេសចាត់ការលើការរំលោភបំពានកម្មសិទ្ធិបញ្ញានេះ បញ្ជាក់យ៉ាងច្បាស់អំពីសារនៃការបង្កើតទីលានលេងស្មើភាពគ្នាសម្រាប់អាជីវកម្មស្របច្បាប់ដែលតែងតែគោរពតាមច្បាប់។ ក្នុងពេលជាមួយគ្នានេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរវិធីសាស្រ្តគ្រប់គ្រងរបស់រដ្ឋចំពោះការរំលោភបំពានកម្មសិទ្ធិបញ្ញា ជាពិសេសនៅក្នុងបរិយាកាសឌីជីថល។ ប្រសិនបើកាលពីមុននេះ វិធីសាស្រ្តនេះភាគច្រើនជាប្រតិកម្ម ដោយដោះស្រាយករណីនីមួយៗជាលក្ខណៈបុគ្គល ឬពឹងផ្អែកយ៉ាងខ្លាំងទៅលើតម្រូវការរបស់ម្ចាស់កម្មសិទ្ធិបញ្ញា ប៉ុន្តែឥឡូវនេះ និន្នាការនេះឆ្ពោះទៅរកការគ្រប់គ្រងប្រកបដោយភាពសកម្ម ប្រមូលផ្តុំ និងមានលក្ខណៈជាយុទ្ធនាការផងដែរ។

លើសពីនេះ ការចូលរួមដោយផ្ទាល់របស់រដ្ឋាភិបាលបង្ហាញថា កម្មសិទ្ធិបញ្ញាលែងត្រូវបានចាត់ទុកថាជាបញ្ហាសម្រាប់តែក្រសួង និងភ្នាក់ងារប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបរិយាកាសវិនិយោគ។ ការដែលវៀតណាមមានការប្តូរផ្តាច់ក្នុងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ក៏នឹងរួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិនៅក្នុងទីផ្សារបច្ចេកវិទ្យា និងមាតិកាឌីជីថលក្នុងប្រទេសផងដែរ៕