ខែកក្កដាកាលពី២០ឆ្នាំមុននេះ ទីស្នាក់ការជួញដូរភាគហ៊ុនទីក្រុង ហូជីមិញត្រូវបានបង្កើតឡើងជាផ្លូវការហើយបើកវគ្គជួញដូរដើមដំបូង។ រហូតមកដល់ខែមិថុនាឆ្នាំ២០២០ ចំនួនមូលធននៃទីផ្សារភាគហ៊ុនវៀត ណាមបានកើនឡើងស្មើនឹង៨៦% GDP ជាតិ តាមនោះក្លាយទៅជា កាណាល់គៀរគរដើមទុនដ៏សំខាន់របស់សហគ្រាសនិងខឿនសេដ្ឋកិច្ច។ លោក Tran Van Dung ប្រធានគណៈកម្មាធិការភាគហ៊ុនរដ្ឋបានវាយ តម្លៃថា៖

“កាលពីទើបតែបានប្រសូត្រឡើង គ្មាននរណាម្នាក់ហ៊ានគិតថា វៀត ណាមយើងនឹងមានសហគ្រាសក្នុងតម្លៃរាប់ពាន់លានដុល្លាអាមេរិក ប៉ុន្តែ ១០ឆ្នាំមុននេះ យើងមានសហគ្រាសក្នុងតម្លៃរាប់ពាន់លានដុល្លាដើមដំបូង ហើយនាសព្វថ្ងៃយើងមានសហគ្រាសបែបនេះជាង២០អង្គភាពរួចហើយ ព្រមទាំងសហគ្រាសធំៗជាច្រើនទៀត។ អាចនិយាយបានថា ការអភិវឌ្ឍនៃ ទីផ្សារភាគហ៊ុនក៏ជាកម្លាំងចលករដែលជំរុញឲ្យតំបន់សេដ្ឋកិច្ចឯកជនរបស់វៀតណាមលោតផ្លោះឈានទៅមុខផងដែរ”៕