ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ UAE លោក Nguyen Manh Tuan (ទី ៣ ពីខាងឆ្វេង) ក្នុងព្រឹត្តិការណ៍ឧទ្ទេសនាមកសិផលវៀតណាមនៅ UAE។ (រូបថត៖ VNA) |
លោកឯកអគ្គរដ្ឋទូត Nguyen Manh Tuan បានចាត់ទុកថា ក្នុងរយៈពេល៣០ឆ្នាំ កន្លងមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរីកចម្រើនជា វិជ្ជមានលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ ពលកម្ម និងទេសចរណ៍។ តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យ ជាន់ខ្ពស់ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងគួរឱ្យទុកចិត្ត ជាងមុន។ ប្រទេសទាំងពីរមានសក្តានុពលនិងប្រៀបខ្លាំងដែលបំពេញបន្ថែម និងគាំទ្រ គ្នាទៅវិញទៅមក។ ការចូលជាធរមានរបស់ CEPA នឹងជួយសហគ្រាសនៃប្រទេស ទាំងពីរ មានលក្ខខណ្ឌបន្ថែមទៀតដើម្បីជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមកបាន យ៉ាងរលូនជាង ហើយនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ។
លោកឯកអគ្គរដ្ឋទូត Nguyen Manh Tuan បានបញ្ជាក់ថា ស្ថានទូតវៀតណាម ប្រចាំនៅ UAE នឹងផ្តល់អាទិភាពដល់ការជំរុញវិស័យប្រកបដោយយថាទស្សន៍ រួមមាន កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគលើវិស័យថាមពល កសិកម្ម ហេដ្ឋា រចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ភស្តុភារកម្ម ពលកម្ម ទេសចរណ៍... ដើម្បីរួមចំណែកជំរុញទំនាក់ ទំនងទ្វេភាគីរវាងវៀតណាម និង UAE ឱ្យកាន់តែរីកចម្រើនថែមទៀត៕

