ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏រុងរឿងក្នុងប្រវត្តិ សាស្ត្ររបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការលើកទឹកចិត្ត ដល់ប្រជាជាតិដទៃទៀត ក្នុងការតស៊ូយ៉ាងអង់អាចក្លាហានប្រឆាំងនឹងអាណានិគមនិយម ចាស់និងថ្មី ដើម្បីដណ្តើមឯករាជ្យជាតិឡើងវិញ។ នេះជាមតិរបស់លោកបណ្ឌិត Ruvislei González Sáez អ្នកជំនាញស្រាវជ្រាវអំពីវៀតណាមឈានមុខគេក្នុងតំបន់អាមេរិកឡាទីន។
លោកបណ្ឌិត Ruvislei González Sáez។ (រូបថត៖ VNA) |
លោកបណ្ឌិត Ruvislei González Sáez បានអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹមរបស់ពិភពលោក។ ក្រោយពីការឯកភាពប្រទេសជាតិ វៀតណាមបន្ត ប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់។ អាស្រ័យដោយ មានការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមពី ប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតទាំង ១៥ នៅលើពិភពលោកក្នុងដំណាក់ កាល ១៩៨០ - ១៩៨១ បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ស្វាហាប់បំផុត ទាំង ១៥ នាសព្វថ្ងៃ ដែលមានអត្រាកំណើនខ្ពស់បំផុត ហើយមានគោលដៅ ក្លាយជា ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥៕

