កាសែត ReporteAsia ចុះផ្សាយអត្ថបទស្ដីពីអត្ថន័យនៃជ័យជំនះ Dien Bien Phu។ |
ក្នុងពេលជាមួយគ្នានោះ កាសែត ReporteAsia បានសង្កត់ធ្ងន់លើតួនាទីដឹកនាំ របស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញក្នុងបុព្វហេតុតស៊ូរបស់ ប្រជាជនទាំងមូល ដោយប្រមូលផ្តុំផែនមហាសាមគ្គីជាតិទាំងមូល និងលើកកំពស់ ស្មារតីស្នេហាជាតិដើម្បីបង្កើតឡើងជ័យជំនះ Dien Bien Phu។ យោងតាមកាសែតនេះ ក្រៅពីស្មារតីនៃផែនមហាសាមគ្គីភាព និងការរួមចំណែកជាកម្លាំងមនុស្សនិងសម្ភារៈដ៏ ធំធេងក្នុងយុទ្ធនាការ Dien Bien Phu នោះ ឫទ្ធានុភាព និងភាពវៃឆ្លាតរបស់វៀតណាម ក៏ត្រូវបានបង្ហាញតាមរយៈស្មារតីប្តេជ្ញាចិត្តប្រយុទ្ធ ប្ដេជ្ញាចិត្តយកជ័យជំនះរបស់ប្រជាជាតិ ទាំងមូលផងដែរ៕

