នៅក្នុងពិធីនេះ បណ្ដាតំណាងបានរំលឹកឡើងវិញនូវប្រពៃណីវីរភាពរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ជាពិសេស ជ័យជំនះ Dien Bien Phu ដ៏“ភ្លុកទឹកភ្លុកដី”; សម្ដែងការរំលឹកវិញ្ញាណក្ខ័ន្ធ និងការដឹង គុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap និងបណ្ដាយុទ្ធជនដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហានដើម្បីបង្កើតឡើង ជ័យជំនះ Dien Bien Phu ពេលនោះ។
សម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិដែលបានគាំទ្រវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រ។ (រូបថត៖ VNA) |

