ប្រធានគណៈប្រតិភូបណ្ដាប្រទេស CLMV ពិភាក្សានៅកិច្ចប្រជុំ។ (រូបថត៖ cand.com.vn) |
កិច្ចប្រជុំបានអនុម័តលើផែនការសកម្មភាព CLMV ដំណាក់កាលឆ្នាំ ២០២៣-២០២៤ ហើយបានប្រគល់ឲ្យប្រធាន SEOM CLMV នានាធ្វើការសម្របសម្រួលយ៉ាង សកម្ម សំយោគសំណើគម្រោង សហប្រតិបត្តិការពីក្រសួង ផ្នែក និងទីភ្នាក់ងារពាក់ព័ន្ធ នៃប្រទេសខ្លួន ហើយដាក់ជូនលេខាធិការដ្ឋានអាស៊ាន ដើម្បីដាក់បញ្ចូលក្នុងផែនការ សកម្មភាព CLMV ដំណាក់កាល ២០២៣-២០២៤។
នៅកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានប្រកាសថា នឹងបន្តជួយឧបត្ថម្ភស្តង់ ទំនិញសម្រាប់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅផ្សារណាត់ និងពិព័រណ៍អន្តរជាតិ ធំៗមួយចំនួនដែលរៀបចំដោយវៀតណាម; ហើយបន្តកម្មវិធីអាហារូបករណ៍សម្រាប់ និស្សិតមកពីប្រទេសទាំងនេះ។ វៀតណាមក៏បានស្នើឱ្យប្រទេសទាំង ៤ បង្កើនកិច្ច សហប្រតិបត្តិការ សម្រួលដល់ពាណិជ្ជកម្ម លុបបំបាត់ឧបសគ្គ របាំងនានា ដើម្បីលើក កំពស់ថែមទៀតនូវការផ្លាស់ប្តូរពាណិជ្ជកម្ម។
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ cand.com.vn) |


