ក្នុង សន្និសីទកាសែតអន្តរជាតិនារសៀលថ្ងៃទី៩ វិច្ចិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថា ឯកសារចំនួន ៤ពោលខាងលើរួមមាន ក្របខ័ណ្ឌធ្វើងាយស្រួលភាវូបនីយកម្មនូវពាណិជ្ជកម្ម អេឡិចត្រូនិកឆ្លងដែន យុទ្ធសាស្ត្រ APEC ស្ដីពីសហគ្រាសខ្នាតមីក្រូ តូចនិង មធ្យម ផែនការធ្វើសកម្មភាពអំពីសន្តិសុខស្បៀងអាហារនិងបម្រែបម្រួលអាកាស ធាតុដំណាក់កាល២០១៨-២០២០និងកម្មវិធីធ្វើសកម្មភាពអំពីការអភិវឌ្ឍន៍ជន បទនគរ។ រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ជាសហអធិបតី AMM ២៩ បានវាយតំលៃថា៖
“រាល់ខ្លឹមសារដែលត្រូវបានបណ្ដារដ្ឋមន្រ្តីយកមកពិភាក្សានិងអនុម័តនោះមានអត្ថន័យសំខាន់ដោយបង្កើតឡើងគ្រឹះស្ថានដើម្បីថ្នាក់ដឹកនាំកំពូលអនុម័តនាពេលខាងមុខ។ រាល់ខ្លឹមសារនេះមានលក្ខណៈសម្បូរបែប ឆ្លុះបញ្ចាំងនូវការយក ចិត្តទុកដាក់និងផលប្រយោជន៍របស់ខឿនសេដ្ឋកិច្ចសមាជិក APEC ទាំងអស់។ ទន្ទឹមនឹងនោះ វាក៏រួមវិភាគទានសំរាប់និន្នាការសកលភាវូបនីយកម្មហើយរួម ចំណែកសុក្រិតរបៀបរបបពាណិជ្ជកម្មពហុភាគីលើពិភពលោកទៀតផង”៕
