ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាស៊ាន លោក Alexander Ivanov (រូបថត៖Twitter)

ទាក់ទងនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងសន្និសីទពាក់ព័ន្ធនានា លោកឯកអគ្គរដ្ឋទូត Ivanov បានមានប្រសាសន៍ថា វៀតណាមបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យក្នុងគ្រាលំបាកដោយសារតែជំងឺកូវីដ១៩។

យោងតាមអ្នកការទូតរុស្ស៊ីរូបនេះ បានឲ្យដឹងថាកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី ១០ (EAS) គឺជាជំហានសំខាន់មួយក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលជាវេទិកាសម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងការពិភាក្សាគ្នាអំពីបញ្ហានានានៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកផងដែរ។

លោកឯកអគ្គរដ្ឋទូត Ivanov ក៏បានមានបន្ថែមទៀតថាទោះបីជាមានការផ្ទុះជំងឺកូវីដ១៩ ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការអាស៊ាន - រុស្ស៊ី កំពុងតែមានការអភិវឌ្ឍជាវិជ្ជមាន ហើយភាគីទាំងពីរកំពុងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យផងដែរ៕