កិច្ចប្រជុំគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។ (រូបថត៖ VOV) |
“ចំណុចទី១ គឺភាពឯកឆន្ទរបស់អាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ ដំបូងបង្អស់ គឺភាពឯកឆន្ទក្នុងអាស៊ាន ហើយបន្ទាប់មកគឺរវាងអាស៊ាន និងប្រទេសទាំង៥ ដែល មានអាវុធនុយក្លេអ៊ែរ។ ទីពីរគឺភាពសមហេតុផល។ ភាពសមហេតុផលនោះ ដំបូង ឡើយគឺដំណើរការចូលរួមនេះ ត្រូវតែធ្វើឡើងដោយស្ម័គ្រចិត្ត ហើយគ្មានការកក់ទុក ចំពោះបទប្បញ្ញត្តិនៃសន្ធិសញ្ញា។ ហើយជាចុងក្រោយ ដំណើរការចូលរួមក៏ត្រូវធ្វើឡើង ស្របតាមនីតិវិធី និងបទប្បញ្ញត្តិរបស់អាស៊ាន ក៏ដូចជាច្បាប់អន្តរជាតិ ដើម្បីធានា ប្រសិទ្ធភាព និងសុពលភាពនៃសន្ធិសញ្ញា មិនត្រឹមតែសម្រាប់ប្រទេសចូលរួមទាំង ១០ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសនៅក្រៅតំបន់ទៀតផង។ សន្ធិសញ្ញានៅតែជា ចំណុចកណ្តាល ហើយអាស៊ាននៅតែជាចំណុចកណ្តាលក្នុងដំណើរការ ទាំងអស់នេះ”៕

