APEC ២០១៧៖គោលបំណងអំពីការបើកទូលាយដំណើការសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ

(VOV)_នា​ថ្ងៃទី១ មិនា នៅខាងក្រៅសន្និសីទ មន្ត្រីជាន់ខ្ពស់ APEC ២០១៧ ​លើក
ទីមួយ និងសន្និសីទទាក់ទិននានា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa លេខាធិ
ការដ្ឋាន APEC អន្តរជាតិ និងស្ថាប័នជួយឧបត្ថម្ភគោលនយោបាយ APEC បាន
រៀបចំសន្និសីទកាសែត វាយតំលៃអំពីយថាទស្សន៍ជំរុញកិច្ចសហប្រតិបត្តិការរវាង
វៀតណាមជាមួយខឿនសេដ្ឋកិច្ចនានារបស់ APEC។ នៅទីនេះ​ បណ្ដា​វាគ្មិនបាន
អះអាងថា៖អាស៊ី-ប៉ាស៊ីហ្វីក នៅតែបានចាត់ទុកជាតំបន់សកម្មនិង​ មានកំរិត
កំណើនខ្ពស់។ ក្នុងឆ្នាំ ២០១៦តែប៉ុណ្ណោះ កំណើនសេដ្ឋកិច្ចនៃខឿន​សេដ្ឋកិច្ច APEC
គិតជាមធ្យមទទួលបាន៣,៥% និងតាមការព្យាករណ៍ថា៖​ឆ្នាំ​២០១៧នេះ នៅរក្សា
បានកំរិតកំណើននេះផងដែរ។

គណៈលេខាធិការ APEC អន្តរជាតិ និងស្ថាប័នជួយឧបត្ថម្ភគោលនយោ​បាយ
APEC បានអោយដឹងថានឹងបន្តគាំទ្រការផ្តួចផ្តើមគំនិតរបស់វៀតណាម ​និង​ជំរុញ
ការពិភាក្សាដំណើការនេះ ក្នុងឆ្នាំ ២០១៧ និងវេទិកាទាំងឡាយ៕