នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Arden។ (រូបថត៖ TTXVN) |
នៅថ្ងៃទី៥ វិច្ឆិកា កិច្ចពិភាក្សាបច្ចេកទេសរបស់មន្ត្រីជាន់ខ្ពស់ APEC បានបិទ បញ្ចប់ ដោយបង្កើតមូលដ្ឋានសម្រាប់រដ្ឋមន្រ្តី APEC នាំចេញការសន្យាដ៏ខ្លាំងក្លានៅ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងថ្ងៃទី៨-៩ ខែវិច្ឆិកា។ ថ្លែងបន្ទាប់ ពីកិច្ចពិភាក្សា លោក Vangelis Vitalis ប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC ២០២១ បានសង្កត់ធ្ងន់ថា មិនទាន់មានពេលណាដ៏សំខាន់ដូចពេលបច្ចុប្បន្នទេ ដើម្បីឲ្យបណ្ដា ប្រទេសសហប្រតិបត្តិការ ចែករំលែកគ្នា និងស្ដារឡើងវិញ។ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC បានធ្វើការក្នុងអំឡុងឆ្នាំកន្លងមក ពិភាក្សាអំពីបញ្ហាអន្តរផ្នែក ដើម្បីលើកកំពស់ ប្រសិទ្ធភាពរបស់ APEC ក្នុងការឆ្លើយតបនឹងវិបត្តិ ហើយជួយគាំទ្រដល់ការស្ដារឡើងវិញ។
តាមរបៀបវារៈ សកម្មភាពសំខាន់បំផុតនៃសប្ដាហ៍ប្រជុំជាន់ខ្ពស់ APEC នោះគឺ កិច្ចប្រជុំកំពូល APEC លើកទី២៨ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីនូវែល ហ្សេឡង់លោកស្រី Jacinda Arden ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ទី១២ វិច្ឆិកា តាមទម្រង់អនឡាញ ដើម្បីពិភាក្សាអំពីទិសដៅនិងចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់កិច្ច សហប្រតិបត្តិការនៅពេលអនាគតរបស់ APEC៕

