ពានរង្វាន់នាគមាស គឺជាកម្មវិធីដ៏មានកិត្យានុភាព ដែលលើកតម្កើងសហគមន៍សហគ្រាសមានទុនវិនិយោគបរទេស (FDI) ដែលដំណើរការប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅវៀតណាម។ អស់រយៈពេល ២៥ ឆ្នាំកន្លងមកនេះ កម្មវិធីបានទទួលស្គាល់ និងលើកតម្កើងម៉ាកយីហោ FDI ធំៗរាប់រយដែលវិនិយោគនៅវៀតណាម ដូចជា Toyota, Honda, Mercedes-Benz, HSBC, Samsung, Deloitte, Heineken និង Coca-Cola។
កម្មវិធីឆ្នាំនេះផ្តោតលើការស្ទង់មតិ និងវាយតម្លៃសហគ្រាស FDI ដ៏លេចធ្លោដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា៖ កំណើនគួរឱ្យចាប់អារម្មណ៍ ដើរជួរមុខក្នុងការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល និងការចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍។ គណៈរៀបចំបានទទួលការតែងតាំងនិងសំណុំឯកសារជិត ២០០។ បន្ទាប់ពីការស្ទង់មតិ និងវាយតម្លៃចំនួន២ជុំ កម្មវិធីនាគមាស ២០២៦ បានប្រកាស និងលើកតម្កើងសហគ្រាស FDI លេចធ្លោកំពូលទាំង ៥០ ក្នុងវិញ្ញាសារចំនួន ៥ រួមមាន៖សហគ្រាស FDI លេចធ្លោ; សហគ្រាសអភិវឌ្ឍន៍ប្រកបដោយចីរភាព; សហគ្រាសកំណើនគួរឱ្យចាប់អារម្មណ៍; សហគ្រាសដើរជួរមុខក្នុងការផ្លាស់ប្តូរបៃតង; និងសហគ្រាសដើម្បីជីវភាពសហគមន៍៕
សហគ្រាស FDI លេចធ្លោកំពូលទាំង ១០ ឆ្នាំ ២០២៥ – ២០២៦ រួមមាន៖ សារជីវកម្ម Samsung វៀតណាម; ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ទីក្រុងនិងតំបន់ឧស្សាហកម្មវៀតណាមសិង្ហបុរី (VSIP JSC); Intel Products វៀតណាម; Qualcomm វៀតណាម; Deloitte វៀតណាម; SCG វៀតណាម; Heineken វៀតណាម; LEGO Manufacturing វៀតណាម; ធនាគារ United Overseas Bank (វៀតណាម); និង Grab វៀតណាម៕
