រហូតមកដល់បច្ចុប្បន្ន ចំនួនករណីឆ្លងជំងឺ COVID-19 ដែលបានព្យាបាលជាសះស្បើយនៅវៀតណាមចំនួន ៣២៣/៣៣៤ នាក់ (ស្មើនឹង ៩៦,៧ ភាគរយនៃអ្នកជំងឺ COVID-19 ទាំងអស់នៅវៀតណាម)។ អ្នកជំងឺ COVID-19 ចំនួន ១១ នាក់នៅសេសសល់កំពុងត្រូវបានព្យាបាលនៅតាមមន្ទីរពេទ្យចំនួន ៦ ដែលអ្នកជំងឺ ភាគច្រើនមានសុខភាពល្អ។ មានតែករណីធ្ងន់ជាងគេគឺអ្នកបើកយន្តហោះភេទប្រុស - អ្នកជំងឺលេខ ៩១ គឺត្រូវឈប់ប្រើបំពង់ខ្យល់ដង្ហើម និងអាចដកដង្ហើមដោយខ្លួនឯងបាន ៦០ ម៉ោងហើយ។ ក្រៅពីនោះ មានអ្នកជំងឺ ៤ នាក់អវិជ្ជមាន ១ ដងឡើងទៅនឹងវីរុស SARS-CoV-2 ផងដែរ៕