![]() |
ក្នុងសេចក្តីប្រកាសមួយដែលមានព័ត៌មានលម្អិតតិចតួចអំពីលទ្ធផលជាក់ស្តែងនៃកិច្ចចរចានាពេលថ្មីៗនេះ USTR បានឲ្យដឹថាភាគីទាំងពីរបានពិភាក្សាអំពី «វិធីដើម្បីទទួលបានយុត្តិធម៌ មានផលប្រយោជន៍ទៅវិញទៅមក និងមានតុល្យភាពនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ»។ យោងតាម USTR មន្រ្តីអាមេរិកនិងចិនក៏បានពិភាក្សាអំពីបញ្ហានានាដែលពាក់ព័ន្ធនឹងការការពារកម្មសិទ្ធិបញ្ញា ក៏ដូចជាភាពចាំបាច់នៃកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំបំផុតទាំងពីរនេះនៅលើពិភពលោកផងដែរ៕

