![]() |
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ក្រោយរយៈ ពេលច្រើនឆ្នាំកន្លងមកនេះទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម និងកូរ៉េខាងត្បូងបានរីកចម្រើនយ៉ាងខ្លាំងក្លា ដោយទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានជិត៧០ពាន់លានដុល្លាអាមេរិក ហើយបរិមាណ ទុនវិនិយោគរបស់ កូរ៉េខាងត្បូងចូលមកវៀតណាមឈរលំដាប់ទីមួយដោយសម្រេចបាន៦៥ពាន់ លានដុល្លាអាមេរិក។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖
“វៀតណាមសហប្រតិបតិ្តការជាមួយកូរ៉េខាងត្បូងលើវិស័យជាច្រើនដូចជាសុខាភិបាល អប់រំ ការពារជាតិ សន្តិសុខ ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និង បណ្ដុះបណ្ដាលធនធានមនុស្ស។ មានពលរដ្ឋវៀតណាមកាន់តែច្រើនឡើងៗបាន រៀនភាសាកូរ៉េខាងត្បូង ហើយផ្ទុយទៅវិញ។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បី ជំរុញទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ មានសំណួរមួយថា ហេតុអ្វី យើងអាចសម្រេចបាននូវលទ្ធផលដំបូងដ៏សំខាន់យ៉ាងដូច្នេះ? យើងខ្ញុំបានឆ្លើយ កាលពីយូរយាណាស់ថា នោះគឺដោយសារវៀតណាមនិងកូរ៉េខាងត្បូងមាន លក្ខណៈវប្បធម៌ស្រដៀងគ្នាជាច្រើន។ ប្រការនេះបានរួមចំណែកបង្កើតឡើង សមិទ្ធផលខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ”។
នៅវេទិកានេះដែរ មានអនុស្សរណៈយោគយល់គ្នាចំនួន៣៣ត្រូវបានចុះ ហត្ថលេខាក្នុងតម្លៃសរុបប្រមាណ២០ពាន់លានដុល្លាអាមេរិក។ នេះជាមូលដ្ឋាន គ្រឹះដើម្បីបង្កើនដើមទុនវិនិយោគរបស់កូរ៉េខាងត្បូងពីកម្រិត៦៧ពាន់លាន ដុល្លាអាមេរិកនាបច្ចុប្បន្នឡើងដល់ទៅ៨០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ។
នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងដូចជា៖ Samsung Hyundai GS E&C និង GS Energy៕

