រូបថតឧទាហរណ៍

ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន IHS Markit លោក Chris Williamson បានវាយតម្លៃថាការធ្លាក់ចុះយ៉ាងគំហុក នៃសកម្មភាពនាំចេញ បានរួមចំណែកធ្វើឱ្យខែកញ្ញានេះក្លាយទៅជាពេលដ៏អាក្រក់បំផុតសំរាប់សេដ្ឋកិច្ច Eurozone ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅ។ លោក Chris Williamson បានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាប្រទេសអង់គ្លេស ចាកចេញពី សហភាពអឺរ៉ុប តម្រូវការសកលលោកធ្លាក់ចុះ (ជាពិសេសក្នុងវិស័យផលិត រថយន្ត) និងបញ្ហាអស្ថិរភាពនយោបាយនៅតំបន់ Eurozone និងតំបន់ដទៃទៀត សុទ្ធតែ ជាកត្តាបណ្តាលឱ្យសកម្មភាពអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕