ឯកអគ្គរដ្ឋទូតអេស្តូនីប្រចាំនៅប្រទេសរុស្ស៊ី លោក Margus Laidre។ (រូបថត៖ Reuters) |
ឆ្លើយតបនឹងការប្រកាសរបស់រុស្ស៊ី កាលពីថ្ងៃទី២៣ ខែមករា ផងដែរ អេស្តូនី
បានប្រកាសថា គេនឹងបណ្តេញឯកអគ្គរដ្ឋទូតរុស្ស៊ីនៅទីក្រុងតាលលីន ហើយបាន
ទាមទារឱ្យឯកអគ្គរដ្ឋទូតរុស្ស៊ីចាកចេញពីទីក្រុងតាលលីន មុនថ្ងៃទី ៧ ខែកុម្ភៈ។
បន្ទាប់ពីអេស្តូនី នៅថ្ងៃដដែល ក្រសួងការបរទេសឡាតវីបានប្រកាសពីការ
បញ្ចុះទំនាក់ទំនងការទូតជាមួយរុស្ស៊ីមកត្រឹមកម្រិតភារធារី ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយតម្រូវឱ្យឯកអគ្គរដ្ឋទូតរុស្ស៊ីចាកចេញពីប្រទេសឡាតវីមុនថ្ងៃទី ២៤ ខែកុម្ភៈ។ យោងតាមរដ្ឋមន្ត្រីការបរទេសឡាតវី លោក Edgars Rinkevics កាយវិការបស់ឡាតវី
គឺសំដៅបង្ហាញពីសាមគ្គីភាពជាមួយអេស្តូនី ក៏ដូចជាប្រឆាំងជំទាស់នឹងប្រតិបត្តិការ
យោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ៕

