ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro

គួរបញ្ជាក់ថា នៅចុងខែមេសាកន្លងមក ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យអ្នកការទូតវេណេហ្ស៊ូអេឡាចាកចេញពីស្ថានទូតប្រចាំនៅអាមេរិក។ ភ្លាមមួយរំពេច ក្រុមសកម្មជនអាមេរិកមួយ បានហ៊ុំព័ទ្ទអគារ៤ជាន់នេះ ដើម្បីរារាំងអាជ្ញាធរមានសមត្ថកិច្ចអាមេរិក ក៏ដូចជាអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ពីការកាន់កាប់ទីស្នាក់ការនេះ ដោយសំដែងនូវការគាំទ្រចំពោះរដ្ឋាភិបាលស្របរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីលោក Nicolas Maduro និងមិនទទួលយកតំណាងគណបក្សប្រឆាំងនៃប្រទេសនេះឡើយ ៕