![]() |
ថ្លែងមតិចទៅកាន់សមាជិក គណកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកនាថ្ងៃទី២១ខែសីហា អ្នកជំនួយ ការក្រសួងហិរញ្ញវត្ថុអាមេរិក Marshall Billingslea បានលើកច្បាស់ថា ទីក្រុង វ៉ាស៊ីនតោនអាចដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ីពាក់ព័ន្ធនឹងរឿងបំពុលចារបរុស លោក Sergei Skripal ដែលទីក្រុងម៉ូស្កូត្រូវបានចោទប្រកាន់ជាឈរនៅក្រោយ ខ្នង។ ក្នុងពេល នោះ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Sigal Mandelker ក៏ព្រមាន ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។ លោក ស្រីក៏បន្តថាវិធានការដាក់ទណ្ឌកម្មរបស់អាមេរិកកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៊ី ក្នុងនោះមានការកាត់បន្ថយប្រភពវិនិយោគបរទេសផងដែរ។ ប្រតិកម្មចំពោះ ទង្វើររបស់អាមេរិកនោះ អនុរដ្ឋមន្ត្រីរុស្ស៊ី លោក Sergei Ryabkov បានប្រកាសថា ទីក្រុងម៉ូស្កូ មិនទាន់ឃើញមានភស្តុតាងណាមួយឬមូល ហេតុអ្វីដើម្បីធ្វើឲ្យ អាមេរិកដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសនេះឡើយ៕

