![]() |
យោងតាម លោក Antonio Guterres បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះបានរួមបញ្ចូលការដាក់ពង្រាយកងកម្លាំងអព្យាក្រឹត និងការបង្កើតរបៀងមនុស្សធម៌ផងដែរ។
ក្របខ័ណ្ឌនយោបាយមួយនឹងត្រូវបានយកមកពិភាក្សានៅក្នុងកិច្ចចរចាជាបន្តបន្ទាប់ដែលគ្រោងនឹងរៀបចំឡើងនៅខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ។ បេសកជនពិសេសអ.ស.ប លោក Martin Griffiths បានអះអាងថា ក្រុមកងកម្លាំងប្រដាប់អាវុធនឹងដកទ័ពចេញពីកំពង់ផែ Hodeida "ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ" ហើយការដកទ័ពចេញនេះត្រូវបានភាគីទាំងពីរឯកភាពគ្នាកាលពីកន្លងទៅនេះផងដែរ។ ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងការបរទេសយេម៉ែន លោក Khaled al-Yamani បានឲ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការដកទ័ពចេញគ្រាន់តែជា " សម្មតិកម្ម" ប៉ុណ្ណោះ ដរាបណាកងកម្លាំងរបស់ Houthi មិនបានដកចេញពីទីក្រុងកំពង់ផែយុទ្ធសាស្ត្រពោលខាងលើឡើយ៕

