ប្រធានរដ្ឋសភាលីប៊ី លោក Aguila Saleh ។ (រូបថត៖ AFP/TTXVN)

ប្រធានរដ្ឋសភាលីប៊ី លោក Aguila Saleh និងប្រធានក្រុមប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលលីប៊ី (HCS) លោក Khaled Al-Mishri បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ។

ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសលីប៊ី លោកស្រី Stephanie Williams បានឲ្យដឹងថា ភាគីទាំងអស់នឹងពិភាក្សាគ្នាអំពីពេលវេលា មធ្យោបាយ និងចំណុចសំខាន់ៗ ដើម្បីធានាឲ្យមានដំណើរការច្បាស់លាស់ ឆ្ពោះទៅការរៀបចំការបោះឆ្នោត ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ លោកស្រីបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះគឺជាពេលវេលាដ៏សមស្របដើម្បីអនុវត្តន៍ "កិច្ចខិតខំប្រឹងប្រែងចុងក្រោយ" សំដៅសម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ "ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសលីប៊ី ប្រជាជនលីប៊ី និងទំនុកចិត្តនៃរបបដឹកនាំក្នុងប្រទេសនេះ"។
នាពេលកន្លងមក បណ្តាភាគីប្រឆាំងក្នុងប្រទេសលីប៊ី បានបញ្ចប់ការចរចាថ្មីបំផុត ដឹកនាំដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែមិថុនា ដោយមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយលើគោលការណ៍ពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងប្រទេសនេះ ដែលអូសបន្លាយតាំងពីយូរមកហើយ៕