![]() |
នេះគឺជាសកម្មភាពមួយ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ដែលទីក្រុងហាណូយទទួលបានកិត្តិនាមជា "ទីក្រុងដើម្បីសន្តិភាព" ដែលបានផ្តល់ជូនដោយអង្គការវិទ្យាសាស្ត្រនិងអប់រំរបស់អង្គការសហប្រជាជាតិ។ កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងផ្ចិតផ្ចង់ដោយមានការរួមបញ្ចូលគ្នារវាងប្រពៃណី - សម័យទំនើប ដោយចង្វាក់រាំភ្លេងពិសេស ដែលនាំមកនូវអារម្មណ៍ដ៏សម្បាយរីករាយដល់ទស្សនិកជន ហើយឈុតសម្តែងទាំងនេះបានបង្ហាញពីរូបភាពទីក្រុងហាណូយមួយប្រកបដោយសុខសន្តិភាព និងរ៉ូមែនទិកផងដែរ៕

