ភ្លៀង ទឹកជំនន់នៅមូលដ្ឋានបង្កឲ្យមានផលប៉ះពាល់ដល់មនុស្សនិងទ្រព្យសម្បត្តិ

ស្ថានភាពភ្លៀង ទឹកជំនន់មានភាពស្មុគស្មាញនៅមូលដ្ឋានជាច្រើន ជាពិសេស បណ្ដាខេត្តនៅតំបន់ព្រៃភ្នំ ប៉ែកពាយ័ព្យនិងខេត្តភូមិភាគកណ្តាលវៀតណាម។ គិតដល់ដំណាច់ថ្ងៃទី១១ តុលា នៅខេត្ត Thanh Hoa Nghe An Hoa Binh Son La Yen Bai និង Quang Tri មានមនុស្ស ចំនួន៤០ នាក់ស្លាប់ ២២ នាក់បាត់ខ្លួន និង១៤ នាក់ទៀតរងរបួស។ ភ្លៀង និងទឹកជំនន់បណ្ដាលឲ្យលិចផ្ទះចំនួន ៦ ពាន់ខ្នង រួមទាំងដំណាំ ជលផលរាប់ពាន់ហិកតាជាដើម។ នាបច្ចុប្បន្ន អង្គភាពកពទ័ពបានប្រមូលផ្ដុំ កម្មភិបាល យុទ្ធជន សេនាជន ចំនួន ៧ ពាន់នាក់ ជួយឧបត្ថម្ភមូលដ្ឋានរៀបចំផ្លាស់ប្ដូរទីលំនៅសម្រាប់គ្រួសារចំនួន ៨ ពាន់គ្រួសារមកកន្លែងមានសុវត្ថិភាព។ ក្នុងចំណោមមូលដ្ឋានដែលរងផលប៉ះពាល់ដោយភ្លៀង ទឹកជំនន់នោះ ខេត្ត Yen Bai ជាខេត្តមួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយមានមនុស្សចំនួន ២២ នាក់ស្លាប់ បាត់ខ្លួន និងរងរបួស ហើយការខាតបង់អំពីទ្រព្យសសម្បត្តិត្រូវបាន ប៉ាន់ប្រមាណថាគឺ ១២០ ពាន់លានដុង៕