ភ្ញៀវទេសចរបរទេសទស្សនាព្រឹត្តិការណ៍ក្នុងសប្ដាហ៍ Festival Hue ឆ្នាំ២០២២។ (រូបថត៖ VOV) |
ក្នុងអំឡុងពេលសប្តាហ៍មហោស្រព ពិធីបុណ្យ "រាជធានីម្ហូបអាហារ - Hue ជាមួយទិសទាំងបួន", "អាហារតាមដងផ្លូវ Hue ឆ្នាំ ២០២២", ការតាំងពិព័រណ៍សំលៀក បំពាក់នៃបណ្តាប្រទេសអាស៊ាន ការតាំងពិព័រណ៍ "ហ្វូស៊ីល - ដំណើរស្វែងរកប្រភព ដើមនៃជីវិតលើផែនដី"... បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា និងទទួលបទពិសោធន៍។ ភ្ញៀវទេសចរក៏អាចស្វែងយល់អំពីវប្បធម៌ពុទ្ធ សាសនាតាមរយៈការតាំងពិព័រណ៌ "សិល្បៈពុទ្ធសាសនាលើគ្រឿងភាជន៍បុរាណ Satsuma របស់ជប៉ុន" នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Lieu Quan Hue ផងដែរ។
ជាមួយនឹងសកម្មភាពសម្បូរបែប និងទាក់ទាញជាច្រើន សប្តាហ៍មហោស្រព Hue ឆ្នាំ ២០២២ ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរប្រហែល៣សែននាក់៕

