ដោយមានការតាំងបង្ហាញផ្កាស្រស់ស្អាតគ្រប់ប្រភេទនោះ បានជា មហោស្រពផ្កានិទាឃរដូវឆ្នាំនេះទាក់ទាញការចូលរួមទស្សនារបស់ភ្ញៀវប្រមាណ ១លាននាក់ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ។ ភ្ញៀវទេសចរភាគច្រើនបានសម្ដែងនូវការពេញចិត្តចំពោះការផ្លាស់ប្ដូរគួរ អោយចាប់អារម្មណ៍ ចាប់តាំងពីរបៀបតុបតែងរហូតដល់ទ្រង់ទ្រាយនៃមហោស្រព ផ្កានិទាឃរដូវឆ្នាំនេះ។ លោកស្រី Huynh Kim Phuong ពលរដ្ឋម្នាក់នៅទីក្រុង ហូជីមិញ បានសំណេះសំណាលថា៖
“មហោស្រពផ្កានិទាឃរដូវឆ្នាំនេះស្អាតជាងហើយក៏សម្បូរបែបជាងឆ្នាំមុន។ មានផ្កាស្រស់ស្អាតគ្រប់ប្រភេទ ហើយរបៀបតុបតែងក៏ស្អាតដែរ”៕
