![]() |
នាព្រឹកថ្ងៃទី១៦ កុម្ភៈ (ពោលគឺថ្ងៃទី១ ខែ១ តាមច័ន្ទគតិ) នៅកំពង់ផែ ទេសចរណ៍អន្តរជាតិ Tuan Chau ទីក្រុង Ha Long នោះ គណៈកម្មាធិការ ប្រជាជនខេត្ត Quang Ninh បានរៀបចំពិធីទទួលស្វាគមន៍ភ្ញៀវទេសចរដំបូង ដែលមកទស្សនាឈូងសមុទ្រ Ha Long នាថ្ងៃដំបូងក្នុងឆ្នាំថ្មីប្រពៃណី។ នេះជា សកម្មភាពជាប្រចាំឆ្នាំ ដើម្បីបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ ភាពរួសរាយ រាក់ទាក់ របស់ផ្នែកទេសចរណ៍ Quang Ninh តាមនោះរួមចំណែកផ្សព្វផ្សាយ រូបភាពទឹកដី មនុស្សវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ៕

