សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្ដាលនៃជំងឺរាតត្បាត COVID – 19 ដែលមានករណីឆ្លងជំងឺសរុបជាង ៤,៦ លាននាក់ ហើយមានករណីស្លាប់ប្រមាណ ១៥៥ ០០០ នាក់។
នាថ្ងៃទី ៣០ ខែកក្កដា ប្រេស៊ីលបានរកឃើញករណីឆ្លងជំងឺ COVID – 19 ចំនួន ៥៤ ៥០០ នាក់។ នាបច្ចុប្បន្ន ប្រេស៊ីលមានករណីឆ្លងជំងឺសរុបចំនួន ២,៦ លាននាក់ ហើយមានករណីស្លាប់ជាង ៩១ ០០០ នាក់។
ទន្ទឹមនឹងនេះ ឥណ្ឌាបានរកឃើញករណីឆ្លងជំងឺ COVID – 19 ថ្មីប្រមាណ ៥៥ ០០០ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។ នាបច្ចុប្បន្ន ឥណ្ឌាមានករណីឆ្លងជំងឺ សរុបចំនួន ១,៦ លាននាក់ ហើយមានករណីស្លាប់ជាង ៣៥ ៧០០ នាក់ផងដែរ៕
