ពិព័រណ៍ "ប្រធានហូជីមិញជាមួយចលនាប្រឡងប្រណាំងស្នេហាជាតិ"

ពិព័រណ៍នេះបានឧទ្ទេសនាមឯកសារ វត្ថុតាំងមានចំនួនជាង ២០០ ដោយមាន ខ្លឹមសារចំនួន ៤ ផ្នែក រួមមាន ការតស៊ូប្រយុទ្ធនិងកសាងប្រទេសជាតិ (ដំណាក់កាលឆ្នាំ ១៩៤៥-១៩៥៤); ការប្រឡង់ប្រណាំង កសាងលិទ្ធិសង្គមនិយមនៅភាគខាងជើងវៀតណាមនិងតស៊ូប្រយុទ្ធដើម្បីរំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ (ដំណាក់កាល ឆ្នាំ១៩៥៤-១៩៧៥) ; ការប្រឡងប្រណាំង ដើម្បីគោលដៅ "ប្រជាជនមានភាពសម្បូរធូរធារ ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌" យោងតាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញ និង ចលនាប្រឡងប្រណាំងប្តេជ្ញាយកឈ្នះនៃកងកម្លាំងយោធភូមិភាគទី៥យោងតាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញផងដែរ។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៦ ខែមិថុនា៕