រូបថត "កំពង់ផែសមុទ្រ" ក្នុងពិព័រណ៍នេះ

នេះជាសកម្មភាពវប្បធម៌សិល្បៈមានអត្ថន័យជាក់ស្ដែង ដែលស្ថិតក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី១២៨ទិវាកំណើតលោកប្រធានហូជីមិញ លើកទី៦៣ទិវារំដោះទីក្រុងហាយហ្វង់ និងពិធីបុណ្យផ្កាក្ងោកក្រហម២០១៨។

ពិព័រណ៍ “ហាយហ្វង់ចេញទៅនាយសមុទ្រ” បានដាក់បង្ហាញវណ្ណកម្មស្ដីពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃជីវភាពរស់នៅ មនុស្ស និងសមិទ្ធិផលលេចធ្លោនៃទីក្រុងហាយហ្វង់។

រីឯពិព័រណ៍ “ហាយហ្វង់លើផ្លូវសមាហរណកម្មនិងអភិវឌ្ឍន៍” បានលើកតម្កើងការរួមវិភាគទានដ៏មហិមាររបស់លោកប្រធានហូជីមិញចំពោះប្រជាជាតិវៀតណាម លើកកម្កើង តំលៃនិងឥទ្ធិពលដ៏ធំធេងនៃជ័យជំនះ Bach Dang ប្រវត្តិសាស្ត្រ ព្រមទាំងឆ្លុះបញ្ចាំងអំពីការរីកធំធាត់យ៉ាងឆាប់រហ័សនៃទីក្រុងហាយហ្វង់នៅលើកំណាត់ផ្លូវអភិវឌ្ឍន៍ផងដែរ៕