ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ បានប្រព្រឹតត្តិទៅក្រោមប្រធានបទ “ឆ្ពោះទៅអាស៊ី”។ រូបថត៖ ស៊ីនហួ

អញ្ជើញចូលរួមក្នុងពិធីបើកនេះ មានថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិជាច្រើន រួមជាមួយកីឡាករកីឡាការិនីចំនួនជិត ១៣.០០០នាក់។

ជាមួយនឹងប្រធានបទ "ឆ្ពោះទៅអាស៊ី" ពិធីបើកបានឧទ្ទេសនាមអំពីប្រទេសចិនដែលកំពុងឈានចូលយុគសម័យថ្មី ធ្វើសមាហរណកម្មយ៉ាងរឹងមាំជាមួយអាស៊ី និងពិភពលោក ដូចជារលកឆ្ពោះទៅមុខ។ ការសម្តែងនៅក្នុងពិធីបើកគឺជាការរួមផ្សំគ្នានៃបច្ចេកវិទ្យានិងសិល្បៈ ដោយរួមបញ្ចូលនូវវប្បធម៌ប្រពៃណីចិនដ៏វិសេសវិសាល តាមរយៈគំនិតសិល្បៈខុសប្លែក។

គណៈប្រតិភូកីឡាវៀតណាមបានចូលរួមពិធីបង្ហូតទង់ជាតិ នាថ្ងៃទី ២២ ខែកញ្ញា។ រូបថត៖ VOV

ភ្លាមៗបន្ទាប់ពីសុន្ទរកថាបើករបស់ប្រធានរដ្ឋចិន លោក Xi Jinping គឺជាការសម្តែងកាំជ្រួចឌីជីថលដ៏អស្ចារ្យ ជំនួសឱ្យកាំជ្រួចប្រពៃណីដើម្បីការពារបរិស្ថាន និងគោរពតាមទស្សនវិទ្យាបៃតងរបស់ ASIAD ១៩។

គណៈប្រតិភូកីឡាវៀតណាមបានចូលរួម ASIAD ១៩ ដោយមានសមាជិកជាង ៥០០ នាក់ ក្នុងនោះមានអត្តពលិកចំនួន ៣៣៧នាក់ គ្រូបង្វឹកចំនួន ៩០ នាក់ និងអ្នកជំនាញចំនួន ១១នាក់។ ក្រុមវៀតណាមនឹងចូលរួមប្រកួតប្រជែងក្នុងកីឡាចំនួន៣១/៤០ ដោយមានគោលដៅយកឈ្នះមេដាយមាស ២-៥គ្រឿង ដោយផ្តោតលើអត្តពលកម្ម អុកចិន និងក្បាច់គុន ហើយខិតខំព្យាយាមឈ្នះសំបុត្រជាច្រើនដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅប្រទេសបារាំង៕