សន្និសីទសារព័ត៌មាន ប្រកាពិធីបុណ្យការរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២៣។ រូបថត៖ VOV

ពិធីបុណ្យនេះនឹងមានសកម្មភាពវប្បធម៌ជាង ៦០ ដោយមានការឧទ្ទេសនាមស្ថាបត្យកម្មចំនួន ៤ ទាក់ទាញការចូលរួមពីអង្គភាព អ្នកច្នៃប្រឌិត និងសិល្បករជាង ២០០ នាក់មកពីផ្នែកផ្សេងៗគ្នាក្នុងវិស័យរចនាច្នៃប្រឌិត។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ មានសិក្ខាសាលានិងការតាំងពិព័រណ៍ជាច្រើនត្រូវបានរៀបចំឡើង។ ជាពិសេស ពិធីបុណ្យឆ្នាំនេះនឹងមានសកម្មភាពចំនួន ៩ ដើម្បីឧទ្ទេសនាមសិល្បៈ ចង្កោមព្រឹត្តិការណ៍សហគមន៍ ពិព័រណ៍ច្នៃប្រឌិតដែលបានប្រព្រឹត្តទៅនៅទីតាំងសំខាន់ៗនៃពិធីនេះ គឺរោងចក្ររថភ្លើង Gia Lam អគារទឹក Hang Dau និងឧទ្យាន Van Xuan ស្ថានីយ៍រថភ្លើង Long Bien និងស្ថានីយរថភ្លើង Gia Lam រួមជាមួយចង្កោមសកម្មភាពនិងព្រឹត្តិការណ៍វប្បធម៌នៅតាមបណ្តាខណ្ឌស្រុកនៃទីក្រុងហាណូយ។

ប្រធានមន្ទីរវប្បធម៌និងកីឡាហាណូយ លោក Do Dinh Hong ថ្លែងនៅក្នុងសន្និសីទកាសែត។ រូបថត៖ VOV

ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានមន្ទីរវប្បធម៌និងកីឡាហាណូយ លោក Do Dinh Hong បានឲ្យដឹងថា៖ “យើងខ្ញុំបានស្នើសុំប្រធានបទគឺ “ចរន្តលំហូរ” ដែលជាលំហូរនៃបេតិកភណ្ឌ។ រដ្ឋធានីហាណូយមានកេរ្តិ៍ដំណែលជាង ៥.៩០០កន្លែង កេរ្តិ៍ដំណែលវប្បធម៌អរូបីចំនួន ១៧៩៣ ហើយជាពិសេសមានពិធីបុណ្យជាង ១.២០០ និងភូមិសិប្បកម្មចំនួន ១.៣៥០។ អាចនិយាយបានថា ធនធានរបស់រដ្ឋធានីហាណូយគឺធំធេងណាស់។ ដូច្នេះ ពិធីបុណ្យរចនាច្នៃប្រឌិតចាំបាច់ត្រូវធ្វើអាជីវកម្ម និងលើកកម្ពស់ធនធានទាំងនេះឱ្យបានហ្មត់ចត់”៕