ក្រោយ​រយៈពេល ១០៥ ថ្ងៃ​ធ្វើការ​នៅកម្ពុជា (ចាប់ពីថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦) ក្រុមការងារ K៧២ បានប្រមូលព័ត៌មាន ស្វែងរក ជីកកកាយ និងប្រមូលអដ្ឋិធាតុយុទ្ធជន​ពលី​ចំនួន ៦២ នាក់ នៅខេត្តក្រចេះ និងខេត្តកំពង់ធំ (កម្ពុជា)។

ថ្លែងនៅក្នុងពិធីនេះ លោកស្រី ង្វៀន ធី ហ័ង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដុងណៃ ប្រធានគណៈកម្មការដឹកនាំ៥១៥ទីក្រុង​ បានស្នើថា នៅពេលខាងមុខ បញ្ជាការដ្ឋាន​យោធាទីក្រុង សមាជិកគណៈកម្មការដឹកនាំ៥១៥ទីក្រុង និងក្រុម K៧២ បន្តបំពេញ​ល្អការងារឃោសនា ពន្លឿនការស្វែងរក ការប្រមូល និងការបញ្ជូនអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជា; លើក​កម្ពស់​ប្រសិទ្ធិភាពនៃការសម្របសម្រួលគ្នា​រវាងក្រុមK៧២ និងក្រុមហ៊ុន Metfone ក្នុងការផ្សព្វផ្សាយព័ត៌មាន​អំពីយុទ្ធជនពលីនៅខេត្តកំពង់ធំនិងខេត្ត​ក្រចេះ ដើម្បីអាច​ស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីកាន់​តែច្រើន ​ឱ្យត្រ​ឡប់មក​ប្រទេសវិញ៕​