សិស្ស Diep Gia Bang ទទួលរង្វាន់ពិសេសដោយមានផលិតផលម៉ូដែល « Robot ធ្វើត្រាប់តាមសកម្មភាពឡើងវិញ»

ក្នុងពិធីនេះ មានប្រធានបទចំនួន១០៦ ទទួលបានរង្វាន់ ក្នុងនោះ រង្វាន់លេខ ៣ មានចំនួន ៣០ រង្វាន់លេខ ២ មានចំនួន ១០ រង្វាន់លេខ ១ មានចំនួន ៤ និងរង្វាន់លើកទឹកចិត្ត មានចំនួន ៦០។ រង្វាន់ពិសេស ត្រូវបានប្រគល់ជូនសិស្សថ្នាក់ ១២ មួយរូបដែលមានឈ្មោះ Diep Gia Bang មកពីវិទ្យាល័យជំនាញខាងរូបវិទ្យា Ly Tu Trong ទីក្រុង Can Tho ដោយមាន ផលិតផលម៉ូដែល « Robot ធ្វើត្រាប់តាមសកម្មភាពឡើងវិញ»។

សិស្ស Diep Gia Bang បានចែករំលែកថា៖ « ឧបករណ៍នេះមិនត្រឹមតែមានមុខងារចង់ចាំទាំងអស់នូវរាល់សកម្មភាពដូច មនុស្សពិតៗធ្វើប៉ុណ្ណោះទេ ថែមទាំងមានលទ្ធភាពទទួលការបញ្ជាពីកុំព្យូទ័រផ្សេង ទៀតផង។ ហេតុដូច្នេះហើយ Robot នេះនឹងមានភារកិច្ចបម្រើការងារដែល ទាមទារមិនអាចធ្វើបានក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ឬ ការងារក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម។ ប្អូនមានបំណងចង់ទទួលបានប្រភព ទុនវិនិយោគថ្មីដើម្បីដំឡើង ឧបករណ៍នេះក្លាយទៅជាឧបករណ៍ឧស្សាហកម្មនិងប្រើប្រាស់ភ្លាមៗបានផងដែរ។»៕