ពិធីមិទ្ទីញជួយជ្រោមជ្រែងខែសកម្មភាពជាតិបង្ការប្រឆាំងមេរោគហ៊ីវ/ជំងឺអេដស៍ និងទិវាពិភពលោកបង្ការប្រឆាំងជំងឺអេដស៍។ (រូបថត៖ baophapluat.vn) |
នាបច្ចុប្បន្ន និន្នាការនៃការឆ្លងមេរោគហ៊ីវ កំពុងផ្លាស់ប្តូរពីការឆ្លងមេរោគតាមផ្លូវឈាមទៅជាការឆ្លងតាមផ្លូវភេទ។ ចំនួនមនុស្សដែលត្រូវបានរកឃើញមានផ្ទុក មេរោគហ៊ីវ ភាគច្រើនគឺមនុស្សវ័យក្មេង ហើយមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មានរហូតដល់ ៥០% នៃការឆ្លងមេរោគហ៊ីវ ត្រូវបានរកឃើញ នៅក្រុមមនុស្សដែលមានអាយុក្រោម ២៩ ឆ្នាំ។ ដូច្នេះហើយ មិនអាចកំចាត់ជំងឺអេដស៍ បានទេ បើគ្មានការចូលរួមពីយុវជន។ លោកស្រី Dao Hong Lan រដ្ឋមន្ត្រីក្រសួងសុខា ភិបាលវៀតណាមបានសង្កត់ធ្ងន់ថា៖
“យុទ្ធសាស្ត្រជាតិអំពីការកំចាត់ជំងឺអេដស៍នៅឆ្នាំ ២០៣០ បានដាក់ចេញ គោលដៅ ៩៥-៩៥-៩៥ នោះគឺ៖ ៩៥% នៃចំនួនមនុស្សដែលផ្ទុកមេរោគហ៊ីវ បានដឹងពី ស្ថានភាពជំងឺរបស់ពួកគេ; ៩៥% នៃចំនួនមនុស្សដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មាន ផ្ទុកមេរោគហ៊ីវ ទទួលការព្យាបាលដោយថ្នាំ ARV; ហើយ ៩៥% នៃចំនួនមនុស្សដែល ទទួលបានការព្យាបាលដោយថ្នាំ ARV សម្រេចបាននូវការផ្ទុកមេរោគនៅកម្រិត សមរម្យ។ កម្មវិធីបង្ការប្រឆាំងមេរោគហ៊ីវ និងជំងឺអេដស៍នៅវៀតណាមនៅតែមាន ការងារជាច្រើនដែលត្រូវធ្វើ ជាពិសេសដើម្បីសម្រេចបាននូវគោលដៅកំចាត់ជំងឺ អេដស៍នៅឆ្នាំ ២០៣០។ ជំងឺហ៊ីវ/អេដស៍អាចផ្ទុះឡើងវិញ ប្រសិនបើយើងមិនមានវិការ យកចិត្តទុកដាក់ វិនិយោគឱ្យបានសមហេតុផលដល់ការងារបង្ការប្រឆាំងមេរោគហ៊ីវ/ ជំងឺអេដស៍”៕

