(VOVworld) - នាព្រឹកថ្ងៃទី២៧ កក្កដា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀត ណាមនិងទីក្រុងហាណូយ បានរៀបចំដ៏មហោឡារឹកពិធីមីទ្ទិញរំលឹកខួបលើកទី ៧០ទិវាយុទ្ធជនពិការ-យុទ្ធជនពលី។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានវត្ត មានរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីលោកNguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជា មួយកម្មាភិបាលបដិវត្តន៍ជើងចាស់ វីរៈអ្នកម្ដាយ វីរៈជនកម្លាំងប្រដាប់អាវុធ តំណាងយុទ្ធជនពិការនិងសាច់ញ្ញាតិយុទ្ធជនពលី។

ទិដ្ឋភាពនៃពិធីមីទ្ទិញ (រូបថត៖ VOV)

អញ្ជើញថ្លែងបទសន្ទរកថានៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសំដែងការរំលឹកគុណូបការចំពោះលោកប្រធានហូជីមិញ អតីត កម្មាភិបាលបដិវត្តន៍ ក៏ដូចជាវីរៈយុទ្ធជនដែលបានពលីជីវិតដ៏អង់អាចក្លាហាន ដើម្បីមាតុប្រទេសនិងប្រជាជន។

“បណ្ដាវីរៈយុទ្ធជនពលី យុទ្ធជនពិការ បានតស៊ូប្រយុទ្ធនិងពលីដើម្បីមាតុ ប្រទេសមានឯករាជ្យ សេរីភាព ឯកភាព ហើយប្រជាជាតិថិតថេរគងវង្សជានិច្ច។ ស្មារតីអមតៈនិងគំរូភ្លឺស្វាងរបស់គេនឹងរស់នៅជានិច្ចជាមួយទឹកដីវៀតណាម។ បក្ស រដ្ឋនិងប្រជាជនពីជំនាន់មួយទៅជំនាន់មួយ តែងតែលើកតម្កើង រំលឹកគុណូ បការៈ ហើយនឹងបន្តអនុវត្តប្រកបដោយជោគជ័យបុព្វហេតុបដិវត្តន៍ឲ្យសក្តិសម្យ ជាមួយនឹងពលីកម្មដ៏ធំធេងរបស់អតីតកម្មាភិបាលបដិវត្តន៍ យុទ្ធជនពិការ យុទ្ធ ជនពលីនិងជនរួមជាតិក្នុងទូទាំងប្រទេស”។

អគ្គលេខាបក្សលោក Nguyen Phu Trong សង្កត់ធ្ងន់ថា ក្នុងអំឡុង៧០ឆ្នាំ កន្លងទៅ ជាពិសេសក្នុងរយៈពេល៣០ឆ្នាំនៃសម័យកាលផ្លាស់ប្ដូរថ្មីមក បក្ស រដ្ឋ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ បញ្ជាណែនាំឲ្យធ្វើល្អនូវការងារយុទ្ធជន ពិការនិងជនមានគុណូបការៈចំពោះបដិវត្តន៍។ រហូតដល់ពេលនេះ ជនមានគុណូ បការៈជាង៩លាននាក់ទទួលបានគោលនយោបាយនិងយន្តការអាទិ ភាព។ ដើម្បីពង្រីកនូវស្នាដៃនេះ លោក Nguyen Phu Trong សង្កត់ធ្ងន់ថា៖

“នាពេលខាងមុខ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់បន្តឃោសនាយ៉ាងទូលំ ទូលាយថែមទៀតនូវគោលជំហររបស់បក្សដើម្បីប្រជាជនមានការយល់ដឹង ដ៏ច្បាស់ថាការអនុវត្តល្អនូវគោលនយោបាយចំពោះជនមានគុណូបការៈជា មនោសញ្ចេតនាផងនិងជាការទទួលខុសត្រូវទៀតផង តាមនោះ រួមចំណែក ពង្រឹកផែនមហាសាមគ្គីជាតិ។ ពីនោះ នាំចលនាតបស្នងសងគុណក្លាយទៅជា សកម្មភាពជាប្រចាំក្នុងគ្រប់ជ្រុងជ្រោយនៃជីវភាពសង្គម”៕