ស្តង់ទំនិញវៀតណាមនៅពិព័រណ៍នេះ (រូបថត៖ vov.vn)

ស្តង់ទំនិញវៀតណាម បានទាក់ទាញមិត្តភក្តិអាមេរិកនិងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា ស្វែងយល់អំពីវប្បធម៌និងទេសចរណ៍វៀតណាម តាម រយៈផលិតផលសិប្បកម្មពិសេស ដូចជាគំនូប៉ាក់ វត្ថុលំអរ Son Mai ជាដើម។ មិត្តភក្តិអាមេរិកនិងអន្តរជាតិក៏ចូលចិត្តនំសណ្តែកខៀវជាប្រពៃណី រួមជាមួយតែបៃតងនិងកាហ្វេវៀតណាមផងដែរ។

គួរបញ្ជាក់ថាការចូលរួមពិព័រណ៌របស់ស្ថានទូតវៀតណាមលើកនេះត្រូវបានវាយតម្លៃខ្ពស់ពីគណៈកម្មការរៀបចំកម្មវិធី ជាពិសេសរូបភាពស្តង់ទំនិញរបស់វៀតណាមត្រូវបានគណៈកម្មការរៀបចំកម្មវិធីជ្រើសរើសធ្វើជារូបភាពតំណាងសម្រាប់ទំព័រព័ត៌មាន ក៏ដូចជារូបភាពក្របសម្រាប់ទស្សនាវដ្តីបោះពុម្ពផ្សាយអំពីពិព័រណ៍នេះផងដែរ៕