ឯកអគ្គរដ្ឋទូតនិងជាnប្រធានគណៈប្រតិភូបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ Geneva លោក Duong Chi Dung

គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលោក Pham Cong Tac បានចូលរួមយ៉ាងសកម្ម និងរួមវិភាគទាន ខ្លឹមសារ សំខាន់ៗមួយចំនួននៅក្នុងសម័យប្រជុំនេះ។ នៅខាងក្រៅសម័យប្រជុំនេះដែរ គណៈប្រតិភូវៀតណាមមានជំនួបពិភាក្សាទ្វេភាគីជាមួយអគ្គនាយក WIPO លោក Francis Gurry ។ ក្នុងជំនួបនោះលោក Phạm Công Tắc បានស្នើឲ្យ WIPO បន្តគាំទ្រវៀតណាមក្នុងការសុក្រិត្យនូវយុទ្ធសាស្រ្តជាតិស្តីពីកម្មសិទ្ធិបញ្ញា និងការទទួលបុគ្គលិកវៀតណាមមកធ្វើការនៅ WIPO ក៏ដូចជាជួយឧបត្ថម្ភផ្នែក បច្ចេកទេសផ្សេងៗទៀត។ ទន្ទឹមនឹងនោះ គណៈប្រតិភូវៀតណាមក៏បានជួប ពិភាក្សាជាមួយបណ្តាដៃគូទ្វេភាគីដូចជា WIPO ទីភ្នាក់ងារច្នៃប្រឌិតអឺរ៉ុប (EPO) និងអគ្គនាយកដ្ឋានច្នៃប្រឌិតជប៉ុន (JPO) ជាដើម៕