ពិធីបំផុសចលនាប្រជាជនទាំងមូលចូលរួមកម្មវីធីតបស្នងសងគុណ

(VOV)_នាថ្ងៃទី២៧មេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបំផុសចលនាប្រជាជនទាំងមូលចូលរួមកម្មវិធីតបស្នងសងគុណ។ វគ្គបំផុសចលនានេះនឹងប្រព្រឹត្តទៅក្នុង​រយៈពេល៣ខែ ចាប់ពីថ្ងៃទី២៧មេសាដល់ថ្ងៃទី២៧កក្កដា ជាសកម្មភាពពោពេញទៅដោយអត្ថន័យ ក្នុងចំណោមសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលីជីវិត។ សកម្មភាពនេះក៏បានបង្ហាញនូវការទទួល​ខុសត្រូវ ការដឹងគុណរបស់បក្ស រដ្ឋ និងប្រជាជនចំពោះអ្នកមានគុណូបការះចំពោះ​បដិវត្តន៍និងប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការរណៈសិរ្សមាតុ​ភូមិវៀតណាម លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖

“ ស្ថាប័ននីមួយ អង្គការនីមួយៗ និងគ្រួសារនីមួយៗ ត្រូវមានការងារជាក់ស្ដែង​ដើម្បីរួមចំណែកថែទាំសំរាប់គ្រួសារយុទ្ធជនពលី យុទ្ធជនពិការ គ្រួសារគោលនយោ​បាយ និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin។”

ក្នុងពិធីនេះ អង្គការ បុគ្គល និងសហគ្រាសបានរៃអង្គាសទឹកប្រាក់ចំនួនជិត៤ពាន់លានដុងសំរាប់ មូលនិធិតបស្នងសងគុណ៕