![]() |
ភពផែនដីតែមួយ” គឺជាប្រធានបទនៃពិធីបំផុសថ្នាក់ជាតិអំពីបរិស្ថានឆ្នាំនេះ ហើយក៏ជាសារកាលពី ៥០ ឆ្នាំមុន នៅក្នុងសន្និសីទដើមដំបូងអំពីបរិស្ថាន ដែលត្រូវបានអង្គការសហប្រជាជាតិរៀបចំឡើងនៅទីក្រុងស្តុកខម ប្រទេសស៊ុយអែត។ លោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាមបានឲ្យដឹងថា៖ “រាល់គោលការណ៍ និងការសន្យានយោបាយកំពុងបន្តត្រូវបានតាក់តែងជាច្បាប់។ ជាពិសេសច្បាប់ការពារបរិស្ថានឆ្នាំ ២០២០ ត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ជាមួយនឹងគោលនយោបាយ និងដំណោះស្រាយជាច្រើន ដោយបានវាយតម្លៃអំពីដំណាក់កាលផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាក្នុងកិច្ចការពារបរិស្ថាន រក្សាតុល្យភាពអេកូឡូស៊ី អភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនោះ សហគ្រាស និងប្រជាជនបានដើរតួនាទីជាមជ្ឈមណ្ឌលផងដែរ”៕

