នៅក្នុងពិធីនេះ ទង់ជាតិស៊ុយអែតត្រូវបានបង្ហូតឡើងជាមួយទង់ជាតិនៃប្រទេសសម្ព័ន្ធមិត្តចំនួន ៣១ ផ្សេងទៀត។ ពិធីបង្ហូតទង់ជាតិក៏បានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានៅបញ្ជាការដ្ឋានសម្ព័ន្ធមិត្ត (SHAPE) នៅទីក្រុងម៉ុន (បែលហ្ស៊ិក) និងបញ្ជាការសម្ព័ន្ធមិត្តនៅ ទីក្រុង Norfolk រដ្ឋ Virginia (សហរដ្ឋអាមេរិក)។

ពិធីបង្ហូតទង់ជាតិស៊ុយអែត នៅទីស្នាក់ការណាតូ។ រូបថត៖ nato.int

ថ្លែងមតិនៅក្នុងពិធីនេះ អគ្គលេខាធិការណាតូ លោក Jens Stoltenberg បានស្វាគមន៍ចំពោះនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ដែលមកចូលរួមព្រឹត្តិការណ៍នេះ ព្រមទាំងសង្កត់ធ្ងន់ថា ប្រទេសស៊ុយអែតទទួលបានឋានៈសក្តិសមនៅក្នុងប្លុកនេះ។ យោងតាមអគ្គលេខាធិការលោក Stoltenberg ការចូលរួមរបស់ស៊ុយអែតទៅជាសមាជិកអង្គការណាតូ ជាថ្មីម្តងទៀតបានបង្ហាញថា ក្លោងទ្វារនៃសម្ព័ន្ធភាពយោធានេះនៅតែបើកទូលាយ។

ជាមួយនឹងការចូលរួមអង្គការណាតូរបស់ស៊ុយអែតជាផ្លូវការ បន្ទាប់ពីប្រទេសហ្វាំងឡង់នោះ ប្រទេសទាំងអស់ដែលមានទីតាំងជាប់សមុទ្រ Baltic លើកលែងតែសហព័ន្ធរុស្ស៊ី សុទ្ធតែបានក្លាយជាសមាជិកនៃសម្ព័ន្ធភាពយោធានេះ៕