ពិធីបើកទិវាទេសចរណ៍ “Phu Yen - ទីកន្លែងមកដល់គួរឲ្យទាក់ទាញនិង ស្និត ស្នាល“

ទិវាទេសចរណ៍ Phu Yen ឆ្នាំ ២០១៨ ត្រូវបានប្រារព្ធឡើងជាលើកដំបូង រួមមាន សកម្មភាពសំខាន់ៗដូចជាកម្មវិធីផ្សព្វផ្សាយទីកន្លែងមកដល់ទេសចរណ៍ ជួបប្រា ស្រ័យវប្បធម៌ម្ហូបអាហារ ពិព័រណ៌រូបថតសិល្បៈទេសចរណ៍ជាដើម។

លោក Ho Van Tien នាយកមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Phu Yen បានឱ្យដឹងថាទិវាទេសចរណ៍ Phu Yen មានការចួលរួមរបស់អង្គភាព សហគ្រាសក្នុងជាតិនិងអន្តរជាតិចំនួន ៥១ អង្គភាព និងមានស្តង់ទំនិញចំនួន ៧៤ ស្តង់។ សកម្មភាពក្នុងទិវាទេសចរណ៍នេះ នឹងបង្កលក្ខណៈងាយស្រួល សម្រាប់អង្គភាពអាជីវកម្មទេសចរណ៍ក្នុងប្រទេសស្វែងរកឱកាសសហប្រតិបត្តិការធ្វើអាជីវកម្មនិងអភិវឌ្ឍទីផ្សារ ព្រមទាំងផ្សព្វផ្សាយរូបភាពពាណិជ្ជសញ្ញារបស់ សហគ្រាសរបស់ខ្លួននិងលើកកំពស់គុណភាពផលិតផល សមត្ថភាពក្នុងការផ្គត់ ផ្គង់ទំនិញម្ហូបអាហារនិងសេវាកម្មជាដើម។តាមតារយៈនោះរួមចំណែកលើកស្ទួយ វិស័យទេសចរណ៍ Phu Yen ឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕