ពិធីបើកការដ្ឋានគម្រោងសាងសង់រោងចក្ររបស់សម្ព័ន្ធក្រុមហ៊ុន Lego ដាណឺម៉ាក។ រូបថត៖ VGP/Hai Minh |
នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាមលោក Pham Binh Minh និងតំណាងក្រសួង ស្ថាប័នមជ្ឈឹមបានអញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងសាងសង់រោងចក្ររបស់សម្ព័ន្ធក្រុមហ៊ុន Lego (ដាណឺម៉ាក់) នៅមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី III (VSIP III) នៅខេត្ត Binh Duong។ ព្រះរាជទាយាទដាណឺម៉ាក Frederik André Henrik Christian និងតំណាងស្ថានកុងស៊ុលដាណឺម៉ាកប្រចាំនៅវៀតណាមក៏បានចូលរួមពិធីនេះផងដែរ។
រោងចក្រមានទំហំ ៤៤ ហិកតានៅមណ្ឌលឧស្សាហកម្ម VSIP III ជាមួយនឹងទុនវិនិយោគសរុបគឺ ១,៣ ពាន់លានដុល្លារអាមេរិក។ នេះគឺជារោងចក្រទី ៦ នៅលើពិភពលោក និងទី ២ នៅអាស៊ីរបស់សម្ព័ន្ធក្រុមហ៊ុន LEGO។ នៅវៀតណាម នេះគឺជាគម្រោងវិនិយោគដ៏ធំបំផុតរបស់វិនិយោគិនដាណឺម៉ាក។ តាមផែនការ គម្រោងនេះរបស់សម្ព័ន្ធក្រុមហ៊ុន LEGO នឹងបើកដំណើរការក្នុងឆ្នាំ ២០២៤ ហើយនឹងបង្កើតការងារធ្វើជូនពលករប្រមាណ ៤ ០០០ នាក់។

