អង្គមហាសន្និបាតមានភារកិច្ចពិនិត្យមើលឡើងវិញការអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១៦ នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ និងសម្រេចគោលដៅ ទិសដៅនិងភារកិច្ចក្នុងការកសាងនិងអភិវឌ្ឍន៍រដ្ឋធានីក្នុងដំណាក់កាល ២០២០ - ២០២៥ ទិសដៅឆ្ពោះទៅ ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ មហាសន្និបាតបានបោះឆ្នោត ជ្រើសរើសគណៈកម្មាធិការបក្សភាគទីក្រុងនីតិកាលទី ១៧ និងបានជ្រើសរើសគណៈប្រតិភូចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ ក៏ដូចជាពិភាក្សានិងចូលរួមផ្តល់យោបល់លើសេចក្តីព្រាងឯកសារនៃមហាសន្និបាតបក្សលើកទី ១៣ ផងដែរ។
មហាសន្និបាតបក្សភាគទីក្រុងហាណូយ លើកទី ១៧ នឹងបិទនៅថ្ងៃទី ១៣ ខែតុលា៕
